ស្ងាត់ៗ! ខេមរៈ សិរីមន្ត ត្រៀមចេញពីហង្សមាស ចូលទៅផលិតកម្មមួយនេះ

//s9.kh1.co/7a/7a9adf43b13af0b5301ec276484e6de9d6cfdb3e.png
តារា & កម្សាន្ដ

 ១៣-តុលា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ខេមរៈ សិរីមន្ត ត្រៀមចេញពីហង្សមាស ចូលទៅផលិតកម្មមួយនេះ

រាជធានីភ្នំពេញ៖ ថ្មីៗនេះ កំពូលតារាចម្រៀង ក្នុងព្រះរាជាណាចក្រកម្ពុជា ​ ខេមរ​:​ សិរីម​ន្ត ត្រូវបានប្រភពព័ត៍មានស្និទទម្លាយថា​ លោក​អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ ហើយនឹងហក់​ចូល​ផលិតកម្ម Galaxy​ របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា នាពេលឆាប់ៗ​ខាងមុខនេះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះព័ត៍មាននេះ ក៏មានហ្វេនៗអ្នកគាំទ្រ មានមន្ទិលសង្ស័យយូរផងដែរថា កំពូលតារាចម្រៀងរូបនេះ អាចនឹងផ្លាស់ប្តូរទ្រនំថ្មី ចូលផលិតកម្ម Galaxy ព្រោះ លោកមានទំនាក់ទំនងល្អជាមួយតារាក្នុងផលិតកម្មនោះ ជាពិសេសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។ តែយ៉ាងណា លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បដិសេធចំពោះព័ត៍មានចចាមអារ៉ាមនេះ ជាបន្តបន្ទាប់។

ក្នុងនោះ បើតាមប្រភពច្បាស់ការបានឱ្យដឹងថា លោកខេមរៈ សិរីមន្ត បានសម្រេចចិត្តច្បាស់ហើយ ក្នុងការចេញពីទ្រនំចាស់ ពោលគឺផលិតកម្មហង្សមាស​ ហើយនឹងចូលទៅទ្រនំថ្មី ផលិតកម្ម Galaxy ដែលក្នុងនោះ កំពូលតារាចម្រៀងរូបនេះ ទំនងជាហក់ចូលផលិតកម្ម Galaxy នេះ នៅដើមឆ្នាំ២០២២ ខាងមុខនេះ។

ទាក់ទិន​នឹង​ព័ត៍មាននេះដែរ ​ ​លោក ខេ​មរ​: សិរីមន្ត មិនទាន់ចេញមុខប្រតិកម្មបកស្រាយ ឆ្លើយតបយ៉ាងណានោះឡើយ។ ទន្ទឹមនេះ អ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំចំពោះចម្លើយពីកំពូលតារាចម្រៀងរូបនេះ ដោយផ្ទាល់៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T