ចាប់បានសញ្ញារលកវិទ្យុដ៏ចម្លែក ចេញពីចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល

//s9.kh1.co/ca/cab88489f9ca786f96c1333a71855bd00c40f093.jpg
បច្ចេកវិទ្យា

 ១៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សញ្ញាថាមពលនេះគឺមិនដូចបាតុភូតដទៃទៀតដែលបានសិក្សាពីមុន ហើយអាចបង្ហាញពីអង្គតារាដែលមិនធ្លាប់ស្គាល់ពីមុន នេះបើយោងតាមការសិក្សាថ្មីមួយ។

អូស្ត្រាលី៖ អ្នកជំនាញខាងផ្នែកអវកាសបានរកឃើញរលកវិទ្យុខុសពីធម្មតា ដែលចេញពីចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ។ សញ្ញាថាមពលនេះគឺមិនដូចបាតុភូតដទៃទៀតដែលបានសិក្សាពីមុន ហើយអាចបង្ហាញពីអង្គតារាដែលមិនធ្លាប់ស្គាល់ពីមុន នេះបើយោងតាមការសិក្សាថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពន្លឺរបស់អង្គនេះមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំង ហើយសញ្ញាបានលោតឡើងម្ដងមានម្ដងអត់ ដោយចៃដន្យ នេះបើតាមសម្ដីរបស់លោក Ziteng Wang អ្នកដឹកនាំការស្រាវជ្រាវថ្មី។ ដំបូងឡើយ ក្រុមការងារបានគិតថា​ វាអាចជា pulsar ដែលជាប្រភេទផ្កាយណឺត្រុងដែលងាប់យ៉ាងរហ័សដ៏ហាប់ណែន ឬជាប្រភេទផ្កាយដែលបញ្ចេញអណ្ដាតភ្លើងធំៗ។ ទោះជាយ៉ាងណា សញ្ញាពីប្រភពរលកវិទ្យុថ្មីនេះមិនត្រូវគ្នានឹងអ្វី ដែលតារាវិទូរំពឹងពីប្រភេទផ្កាយទាំងនេះឡើយ។

អង្គប្រែប្រួលនេះត្រូវបានគេដាក់ឈ្មោះ តាមកូអរដោនេះនៅលើផ្ទៃមេឃនៅពេលយប់ ដោយត្រូវបានគេហៅថា ASKAP J173608.2-321635។ ដំបូងឡើយ អង្គនេះត្រូវបានគេប្រទះឃើញក្នុងកំឡុងពេលធ្វើការអង្កេតនៅលើផ្ទៃមេឃ ដោយប្រើតេឡេទស្សន៍វិទ្យុ Australian Square Kilometre Array Pathfinder ដែលមានចានផ្កាយរណបចំនួន៣៦ ដែលធ្វើការរួមគ្នាធ្វើជាតេឡេទស្សន៍តែមួយ នៅមន្ទីរអង្កេតតារាសាស្ត្រ Murchison Radio-astronomy Observatory នៅភាគខាងលិចប្រទេសអូស្ត្រាលី។

ការអង្កេតជាបន្តបន្ទាប់ត្រូវបានធ្វើឡើង ជាមួយតេឡេទស្សន៍វិទ្យុ Parkes ក្នុងរដ្ឋ New South Wales និងតេឡទស្សន៍ MeerKAT របស់មន្ទីរអង្កេតតារាសាស្ត្រ South African Radio Astronomy Observatory៕

តេឡេទស្សន៍វិទ្យុ
តេឡេទស្សន៍វិទ្យុ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T