ដកឃ្លាពីសិល្បៈច្រើនឆ្នាំ ជិន រតនៈ សម្ងំកសាងជីវិតគ្រួសារបែបអភិជនយ៉ាងមានក្ដីសុខ

//s9.kh1.co/6c/6c552af7987889fb066ec82f732a1702c5f8e2c5.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះដកឃ្លាពីវិស័យសិល្បៈមកច្រើនឆ្នាំ តែលោក ជិន រតនៈ កំពុងតែកសាងជីវិតគ្រួសារ និងប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងល្អប្រសើរ។

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានរឿងខ្មែរកាលអំឡុងពេលជាង១០ឆ្នាំមុន ប្រាកដជាស្គាល់តារាសម្ដែងលោក ជិន រតនៈ។ ហើយគេអាចនិយាយបានថាតារាប្រុសរូបនេះ ពិតជាមានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អគ្រប់តួអង្គ មិនថាស្លូត កាច ឬសុភាពនោះទេ។ ប៉ុន្តែបន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈមកអស់ជាច្រើនឆ្នាំ សុខៗតារារូបនេះបែរជាផ្អាកការងារសម្ដែង ធ្វើឲ្យមហាជនទន្ទឹករងចាំមើលស្នាដៃលោកសម្ដែងម្ដងទៀតគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គ្រប់គ្នាហាក់បីដូចជាស្ងាត់បាត់ដំណឹងតារាជើងចាស់រូបនេះ ពីវិស័យសិល្បៈហៅលែងឮទៅហើយ រហូតដល់មានមហាជនចំនួនគិតថាលោក បានទៅរស់នៅឯបរទេសផងដែរ។ ផ្ទុយទៅវិញបច្ចុប្បន្នលោក ជិន រតនៈ កំពុងរស់នៅក្នុងប្រទេសកម្ពជា ហើយលោកក៏ជាមន្ត្រីរាជការជួរមានឋានៈស័ក្ដិខ្ពង់ខ្ពស់មួយរូបទៀតផង។

ក្នុងនោះដែរ ពេលនេះ លោក ជិន រតនៈ ក៏បានរៀបការរស់នៅជាមួយភរិយា និងកូនៗប្រើជីវិតរស់នៅយ៉ាងមានក្ដីសុខពោរពេញដោយសុភមង្គលតែម្ដង បើតាមការសង្កេតឃើញគណនីតារារូបនេះ និងភរិយាធ្លាប់បង្ហោះរាល់ដង។

ជាពិសេស គ្រប់រូបភាពដែលធ្លាប់ឃើញកន្លងមកលោក និងភរិយាពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងសឹងដូចគូស្នេហ៍ថ្មោងថ្មីយ៉ាងដូច្នោះដែរ។ បើប្រឡេកមើលពីជីវភាពវិញ គេដឹងទៀតថា អតីតតារាប្រុសសម្បុរស្រអែមរូបនេះ មានមុខរបរផ្ទាល់ខ្លួន ហើយកំពុងប្រើជីវិតរស់នៅយ៉ាងហ៊ឺហារយ៉ាងរីករាយខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ជិន រតនៈ
  លោក ជិន រតនៈ
  លោក ជិន រតនៈ
  លោក ជិន រតនៈ
  លោក ជិន រតនៈ និងភរិយា
  លោក ជិន រតនៈ និងភរិយា
លោក ជិន រតនៈ និងភរិយា
លោក ជិន រតនៈ និងភរិយា
  លោក ជិន រតនៈ និងភរិយា
  លោក ជិន រតនៈ និងភរិយា
លោក ជិន រតនៈ និងភរិយា
លោក ជិន រតនៈ និងភរិយា
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
លោក ជិន រតនៈ និងគ្រួសារ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T