ហាងភីហ្សាមួយកន្លែង ត្រូវបានមនុស្សជាច្រើន ស្រែកឡូឡារិះគន់ អំពីមុខម្ហូបភីហ្សា ដែលដាក់លក់ជាពិសេស សំរាប់អាហារថ្ងៃត្រង់ នៅក្នុងហាងរបស់គេ ដោយភីហ្សាទាំងនោះគ្មានភាពស្រស់ គឺដូចជាធ្វើទុកជាមុន។

ម្ចាស់ហាង បានសារភាពថា ភីហ្សាក្នុងហាងរបស់គាត់ ដែលដាក់លក់នោះ ពិតជាបានទិញយកមកពីផ្សារទំនើប ក្នុងស្រុកមួយមែន ហើយវាគឺជាភីហ្សារកក (Frozen Pizza)។ ម្ចាស់ហាងម្នាក់នេះ មានឈ្មោះថា Gary អាយុ ៥៨ឆ្នាំ បានឃោសនាពីមុខម្ហូបភីហ្សាររបស់ខ្លួនថា មានរសជាតិពីប្រទេសអ៊ីតាលី ហើយរស់ជាប្លែកពីហាងដ៏ទៃ ហើយមានតែមួយគត់ គឺក្នុងហាង La Pizzeria នៅទីក្រុង Manchester ប្រទេសអង់គ្លេស។

នៅថ្ងៃបើកហាងដំបូង មានមនុស្សប្រមាណជាង ១០០ នាក់ បានចូលទៅក្នុងហាងរបស់លោក Gary ដើម្បីភ្លក់នូវរស់ជាតិ ភីហ្សាថ្មីរបស់គាត់ ដោយមិនគិតថ្លៃ តែចុងក្រោយអតិថជនទាំងអស់ បានដឹងថា ភីហ្សាទាំងនេះគឺជាភីហ្សា ដែលលក់នៅក្នុង ផ្សារទំនើបជិតនេះ មានតម្លៃ ៤.៣២ដុល្លារតែប៉ុណ្ណោះ។ តែនៅក្នុងហាងរបស់គាត់ មានចុងភៅពីរនាក់ ដែលសំរាប់ធ្វើសាឡាត់ស្រស់ នំប៉័ង តែភីហ្សាគឺយកចេញទូរទឹកកក ហើយដាក់ចូលក្នុងម៉ាស៊ីនកំដៅ (Oven) ហើយដាក់លក់ ជាឈុត ដែលមានសាឡាត់មួយចាន ភេសជ្ជៈ និងភីហ្សាមួយចំនិត តម្លៃ ៦.២១ដុល្លារ។

យ៉ាងណាមិញ មានអតិថិជនមួយចំនួន ពេញចិត្តនឹងភីហ្សានេះដែរ ព្រោះពួកគេគិតថា ភីហ្សាកក និងភីហ្សាដែលចំអិនភ្លាម គ្មានអ្វីខុសគ្នានោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ភីហ្សារបស់គាត់? បើហាងភីហ្សាស្រុកយើង ប្រើប្រាស់ភីហ្សាកក (Frozen Pizza) តើប្រិយមិត្តនឹងចូលទៅជាវដែរ ឬ ទេ? 









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]