ផ្អើលទាំងព្រឹក! ធ្លាប់តែឃើញនៅស្រុកគេ ព្រឹកនេះ រថយន្តបើកបុករថភ្លើង នៅទីតាំងមួយនេះ (មានវីដេអូ)

//s9.kh1.co/39/3989786e18de74513f9cb212373f47b9c4e15e22.png
សង្គម

 ១៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែឃើញនៅស្រុកគេ ប៉ុន្តែព្រឹកមិញនេះ រថយន្តបើកបុករថភ្លើងនៅទីតាំងមួយនេះ

ខេត្តព្រះសីហនុ÷ អាចថាជារឿងកម្របានជួបប្រទះ និងកម្របានឃើញ ដោយនៅព្រឹកវេលាម៉ោង ៦និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត០១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ស ក្នុងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវដោយមិនមានការដាក់ប៉ារាស់បញ្ជាឈប់ ក៏ត្រូវរថភ្លើង ០១គ្រឿង ក្នុងទិសដៅពីខេត្តព្រះសីហនុធ្វើដំណើរពីលិចមកកើតបុកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកបើកបររថយន្ដឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) មិនមានអ្នករួមដំណើរនោះទេ ។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងត្រូវបានយកទៅ រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្ត៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

រូបភាពរថភ្លើងជួបគ្រោះថ្នាក់ចរាចរណ៍
រូបភាពរថភ្លើងជួបគ្រោះថ្នាក់ចរាចរណ៍
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T