ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងវ័យក្មេង លេចមុខច្រើនជាងគេ តាមរយៈការសម្តែងខារ៉ាអូខេ បទចម្រៀងនៅក្នុងផលិតកម្មសាន់ដេ កញ្ញា លីឡា បានលេចឮព័ត៌មាន ល្ហិចល្ហៀងចេញមកថា នាងមានទំនាក់ទំនងមិនធម្មតា ជាមួយឧកញ៉ាសម្បូរទ្រព្យម្នាក់ ។ មិនតែប៉ុណ្ណោះឧកញ៉ាម្នាក់នោះ ថែមទាំងឧបត្ថម្ភ រាល់ការចាយវាយ និងទិញរបស់របរទំនើបៗទាន់សម័យ ឲ្យនាងប្រើប្រាស់ ជាច្រើនទៀតផង ។

ប៉ុន្តែជុំវិញការលេចឮព័ត៌មានទាំងនេះ តារាសម្តែងដែលកំពុងតែមានប្រជាប្រិយភាព និងលេចធ្លោរនៅក្នុងពិភពសិល្បៈរូបនេះ បានបដិសេធភ្លាមៗថា នាងមិនមានទំនាក់ទំនងស្នេហា ជាមួយឧកញ៉ាណាម្នាក់ឡើយ ហើយក៏គ្មានអ្នកណាឧបត្ថម្ភនាង ពីក្រោយខ្នងដែរ ។

ដោយឡែកនៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY ស្រីស្រស់សិចស៊ីសម្បូរសាច់ ដើមទ្រូងកញ្ញា លីឡា បានទទួលស្គាល់ថា នាងពិតជាមានបុរសៗតាមស្រឡាញ់ និងទូរស័ព្ទហៅនាងទៅញ៉ាំបាយ ជាមួយជាច្រើនពិតមែន តែបានបដិសេធ និងមិនឈឺក្បាលវិលមុខជាមួយ អ្នកទាំងនោះឡើយ ។

លីឡា បានបន្តថា"តាមពិតទៅ អ្នកដែលទូរស័ព្ទមកខ្ញុំមួយចំនួន ខ្ញុំស្គាល់ ហើយមួយចំនួន ខ្ញុំមិនដែលស្គាល់មុខនោះទេ គឺគេ ស្គាល់តែលេខរបស់ខ្ញុំប៉ុណ្ណោះ ។ ពេលខ្លះអ្នកដែលទូរស័ព្ទមកខ្ញុំ បាននិយាយថា ចង់ណាត់ខ្ញុំញ៉ាំបាយជាមួយ និងថែមទាំងនិយាយថា ចង់ចិញ្ចឹមខ្ញុំទៀតផង ។ ប៉ុន្តែនៅពេលដែលខ្ញុំ ឮពាក្យបែបនេះ ខ្ញុំក៏ចុចបិទទូរស័ព្ទទៅ ព្រោះអីខ្ញុំមិនដែលស្គាល់ផង តែបែរជាមកនិយាយថា ចង់ចិញ្ចឹមខ្ញុំបែបហ្នឹង "។

តារាសម្តែងសម្បូរមន្តស្នេហ៍ លីឡា បាននិយាយឲ្យដឹងបន្ថែម ដោយមិនលាក់លៀមទៀតថា "ចំពោះអ្នកទូរស័ព្ទមកខ្ញុំ គេបាននិយាយថា ចង់នៅជាមួយខ្ញុំ ហើយពេលដែលខ្ញុំឮ គេនិយាយបែបនេះខ្ញុំ ក៏បិទទូរស័ព្ទទៅ ព្រោះមកនិយាយឆ្កួតៗអ៊ីចឹង ហើយពេលខ្លះ គេបានឲ្យមនុស្សស្រី មកនិយាយជាមួយខ្ញុំទៀតផង តែខ្ញុំមិនអើពើរ និងគិតគូពីរឿងហ្នឹងនោះទេ "។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះតារាសម្តែងសិចស៊ីសម្បូរកន្លង់ៗសុំស្នេហ៍កញ្ញា លីឡា ត្រូវបានមហាជន និងស្រទាប់យុវវ័យ មើលឃើញថា នាងទទួលបានប្រជាប្រិយភាព និងលេចធ្លោរយ៉ាងខ្លាំងតាមរយៈ ទេពកោសល្យនៃការសម្តែងរបស់នាង នៅក្នុងខារ៉ាអូខេ ។ មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់នាង ក៏ត្រូវបានមហាជននិងមិត្តៗយុវវ័យកោតសរសើរពេញៗមាត់ថា ស្អាតគ្រប់ៗគ្នា ទៀតផង ៕









ដោយ៖ lookingTODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]