អឺរ៉ុបចង់ឲ្យទូរសព្ទទាំងឡាយប្រើរន្ធសាក USB-C ស្រាប់តែនិស្សិតម្នាក់ច្នៃ iPhone X អាចប្រើ USB-C

//s9.kh1.co/ae/ae301dffc9eda7fb490a1e247881b8b9d59819b3.jpg
បច្ចេកវិទ្យា

 ១៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អឺរ៉ុបបានស្នើច្បាប់មួយ ដែលតម្រូវឲ្យមានការសាកថ្ម USB-C សម្រាប់ទូរសព្ទនិងឧបករណ៍អេឡិចត្រូនិចទាំងអស់ ក្នុងគោលដៅកាត់បន្ថយសំណល់អេឡិចត្រូនិចនិងភាពមិនងាយស្រួលដល់អ្នកប្រើប្រាស់។

បរទេស៖ រន្ធសាក USB-C បានក្លាយជាព័ត៌មានដ៏សំខាន់ បន្ទាប់ពីអឺរ៉ុបចង់ឲ្យវាក្លាយជាផ្នែកស្ដង់ដារ សម្រាប់ឧបរកណ៍ចល័តទាំងអស់ ដើម្បីកាត់បន្ថយកាកសំណល់អេឡិចត្រូនិច ហើយ Apple គឺជាអ្នកផលិតតែមួយគត់ ដែលនៅមិនទាន់បានប្រើ USB-C សម្រាប់ស្មាតហ្វូនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ និស្សិតផ្នែកវិស្វកម្មរ៉ូបូតបានបង្ហាញថា គេអាចផ្លាស់ Lightning connector របស់ Apple ជាមួយរន្ធ USB-C។ នៅលើឆាណែល YouTube របស់គាត់ និស្សិតថ្នាក់អនុបណ្ឌិត Ken Pillonel បានធ្វើការសាកល្បងច្នៃ iPhone X ជាមួយរន្ធសាក USB-C ដោយសន្យាថានឹងមានវីដេអូពេញនៅក្រោយ ថាតើគេអាចផ្លាស់ប្ដូរវាបានយ៉ាងដូចម្ដេច។

អឺរ៉ុបបានស្នើច្បាប់មួយ ដែលតម្រូវឲ្យមានការសាកថ្ម USB-C សម្រាប់ទូរសព្ទនិងឧបករណ៍អេឡិចត្រូនិចទាំងអស់ ក្នុងគោលដៅកាត់បន្ថយសំណល់អេឡិចត្រូនិចនិងភាពមិនងាយស្រួលដល់អ្នកប្រើប្រាស់។

គេមិនច្បាស់ថា តើការកែច្នៃបែបនេះធ្លាប់ត្រូវបានគេធ្វើពីមុនមកទេ ប៉ុន្តែមនុស្សភាគច្រើនមិនគួរសាកល្បងរឿងបែបនេះ នៅផ្ទះរបស់ខ្លូននោះទេ។ លោក Pillonel មានប្រវត្តិរូបនិងកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែករ៉ូបូតនៅវិទ្យាស្ថាន Swiss Federal Institute of Technology៕

ការកែច្នៃរបស់លោក Pillonel ក្នុងការប្រើរន្ធ USB-C នៅលើ iPhone X
ការកែច្នៃរបស់លោក Pillonel ក្នុងការប្រើរន្ធ USB-C នៅលើ iPhone X
វីដេអូ

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T