ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ កំឡុងពេលបញ្ហាកង្វះខាតបន្ទះឈីបនៅលើពិភពលោក នៅតែបន្ត

//s9.kh1.co/87/87fc2c8cfa5f48760c145542a5b0236d21e46a99.jpg
បច្ចេកវិទ្យា

 ១៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនយក្សអេឡិចត្រូនិចនេះរំពឹងថា នឹងផលិត iPhone ឲ្យបានចំនួន៩០លានគ្រឿង នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២១

បរទេស៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះកាលពីថ្ងៃអង្គារ បន្ទាប់ពីមានរបាយការណ៍ថា ខ្លួនអាចកាត់បន្ថយគោលដៅផលិតទូរសព្ទ iPhone 13 របស់ខ្លួន ដោយសារតែកង្វះខាតឈីបកុំព្យូទ័រទូទាំងពិភពលោកនៅតែបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារព័ត៌មាន Bloomberg​ បានរាយការណ៍ថា ក្រុមហ៊ុនយក្សអេឡិចត្រូនិចនេះរំពឹងថា នឹងផលិត iPhone ឲ្យបានចំនួន៩០លានគ្រឿង នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២១។ ទោះជាយ៉ាងណា ពេលនេះក្រុមហ៊ុន Apple ត្រូវប្រាប់ដៃគូរបស់ខ្លួនថា ចំនួនសរុបនឹងទាបជាង១០លានគ្រឿង នេះបើយោងតាមប្រភពប្រាប់ទៅកាន់ទស្សនាវដ្ដីអាជីវកម្ម។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ១.២ភាគរយ។ រោងចក្រសឺមីកុងឌុចទ័រ Broadcom និង Texas Instruments ក៏ធ្លាក់ចុះ១ភាគរយផងដែរ ខណៈប្រភពបានប្រាប់ឲ្យដឹងថា ពួកគេបានព្យាយាមចែកចាយបន្ទះឈីបឲ្យបានគ្រប់គ្រាន់ ទៅដល់ក្រុមហ៊ុន Apple ឲ្យទាន់ពេលវេលា។

នៅខែកញ្ញា ក្រុមហ៊ុន Apple បានបញ្ចេញ iPhone 13 ចំនួន៤ម៉ូឌែលរួមមាន iPhone 13, iPhone 13 mini, iPhone 13 Pro និង iPhone 13 Pro Max។ ការបញ្ជាទិញទុកជាមុនបានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកញ្ញា ហើយចាប់ផ្ដើមដឹកជញ្ជូននៅថ្ងៃទី២៤ ខែកញ្ញា៕

iPhone 13 (credit: NURPHOTO)
iPhone 13 (credit: NURPHOTO)

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T