ចោរលួចទូរស័ព្ទដៃស្មានហ្វូនម្នាក់ ត្រូវបានគេចំអក និងរិះគន់ឲ្យយ៉ាងខ្លាំង បន្ទាប់ពីលួចទូរស័ព្ទគេ មិនបានប៉ុន្មានថ្ងៃផង ក៏ច្រឡំបង្ហោះរូបខ្លួនឯង នៅលើទំព័រហ្វេសប៊ុក (Facebook Page) របស់ម្ចាស់ទូរស័ព្ទ។

យោងតាមប្រភពព័ត៌មាន wtfnews បានឲ្យដឹងថា បុរសជាចោរលួចទូរស័ព្ទរូបនោះ បានច្រឡំបង្ហោះរូបថតរបស់ខ្លួន ដែលឈរនៅលើផែទូកដ ដោយចោររូបនោះ មានសក់វែង ពាក់អាវយឺតដៃខ្លីពណ៌ស្វាយ និងពាក់មួយ ទៅលើទំព័រហ្វេសប៊ុក របស់នារីជនរងគ្រោះ។ នារីជនរងគ្រោះមានឈ្មោះថា Jeannie Allen មកពីទីក្រុង Seattle ក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក។

បន្ទាប់ពីបានប្រទះឃើញបែបនេះ មិត្តភក្តិ និងជនរងគ្រោះផ្ទាល់ បានយករូបរបស់ចោរប្រុសនោះ ទៅបង្ហោះបន្តទៀត នៅលើទំព័រហ្វេសប៊ុកជាច្រើន និងបានសរសេរថា “ចោរលួចទូរស័ព្ទ” ហើយបានគូសសញ្ញាព្រួញ បាញ់ទៅរកមុខបុរស ជាចោរលួចទូរស័ព្ទនោះទៀតផង។

គួរបញ្ជាក់ផងដែរថា នារីជាជនរងគ្រោះ ឈ្មោះ Allen បានបាត់ទូរស័ព្ទកាលពីសប្តាហ៏មុន ខណៈពេលនាងកំពុងថតស្ព៉តវីដេអូ នៅក្នុងបណ្ណាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Seattle នោះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]