ភ្នំពេញ ៖ រថយន្តលុច្សស៊ីស RX 570 មួយគ្រឿង ត្រូវបានម្ចាស់ របស់វាបើកបុក រថយន្តម៉ាក វីស្តុន យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៤ និង ៣០ នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៣  នៅតាមបណ្តោយផ្លូវលេខ១៣៦ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារកណ្តាលទី ២ ខណ្ឌដូនពេញ។

នគរបាលមូល ដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត វីស្តុន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-1427 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយ ផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើកយ៉ាងលឿន ខណៈ បើកមកដល់ចំណុចកែងផ្លូវលេខ១៣៦ ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស RX 570 ពណ៌ខ្មៅ ដែលកំពុងបើកបរ ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ ១៣៦ ក្នុងទិសដៅពីលិចទៅកើតនោះ បានជ្រុលទៅបុករថយន្តវីស្តុន ពីចំហៀងខ្ទេច រថយន្ត វីស្តុនផ្នែកខាងមុខទាំងស្រុង ចំណែករថយន្តលុច្សស៊ីស RX 570 ក្រោយ កើតហេតុបានបើក រត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ។

បន្ទាប់ពីកើត គ្រោះថ្នាក់ចរាចរ ម្ចាស់រថយន្តវីស្តុន បានទៅដាក់ពាក្យ បណ្តឹងនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីសុំឲ្យសមត្ថកិច្ច ជួយអន្តរា គមន៍ស្រាវជ្រាវ តាមចាប់រថយន្តបង្ក មកដោះស្រាយ តាមផ្លូវច្បាប់ ៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]