ស៊ុយអែត៖ ត្រីម៉្យាង ដែលចូលចិត្ត ខាំពងស្វាស របស់បុរស មានឈ្មោះថា "pacu" ប្រវែង ២១ស.ម ត្រូវចាប់បាន ដោយ អ្នកនេសាទ ម្នាក់ក្នុង ច្រកសមុទ្រ Oresund Sound នៅកោះភាគខាងជើង នៃ ប្រទេសស៊ុយអែត នាថ្ងៃទី ១១ ខែសីហា កន្លងទៅនេះ។

ត្រីនេះ អាចលូតលាស់ ដល់ប្រវែង ៩០ស.ម និងទម្ងន់ រហូតដល់ ២៥គ.ក្រ។ វាត្រូវបានគេហៅថា ជាត្រី "ball cutter" ពីព្រោះ វាចូលចិត្ត វាយប្រហារ ទៅលើសរីរាង្គបន្តពូជរបស់មនុស្ស ជាពិសេសគឺបុរស។

មនុស្សជាច្រើន ត្រូវបានសម្លាប់ ដោយសារ ការវាយប្រហារ របស់ត្រីនេះ។ បច្ចុប្បន្ន អាជ្ញាធរក្នុងប្រទេសស៊ុយអែត បានដាក់បម្រាម ឲ្យបុរសៗប្រយ័ត្នប្រយែង នៅពេលហែលទឹក ក្រែងមាន ឧប្បតិ្តហេតុ ណាមួយ កើតឡើង ដែលជាហេតុ បណ្តាល ឲ្យបាត់បង់អាយុ ជីវិតគ្រប់ពេលវេលា។

អ្នកឯកទេសផ្នែកមច្ឆា ក្នុងសារមន្ទីរជាតិ ស៊ុយអែត បានប្រាប់ សារព័ត៌មាន ក្នុងប្រទេសថា៖ ពពួក ត្រីនេះចូលចិត្តខាំមនុស្ស នៅពេលវាឃ្លាន។

គាត់បន្តទៀតថា មាត់របស់វាមិនសូវធំទេ វាចូលចិត្តស៊ី គ្រាប់ ធញ្ញជាតិ ផ្លែឈើ និងត្រីតូចៗ ប៉ុន្តែវាគ្រាន់តែខាំពងស្វាសបុរសៗ ម្តងម្កាល តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ត្រី "PACU" នេះកំពុងតែស្ថិតនៅក្នុងការពិនិត្យ DNA ដើម្បីបញ្ជាក់ពី អម្បូរ និងអត្តសញ្ញាណពិតប្រាកដរបស់វា។

ប្រសិនបើត្រីនេះ មានវត្តមាននៅទន្លេស្រុកខ្មែរ តើប្រុសៗទាំងអស់ ហ៊ានចុះងូតទឹកលេងដែររឺទេ?????




កែសម្រួលដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]