ក្រុមគ្រួសារដែលជ្រុលនិយមនឹងសាសនា មានកូនតូចៗពីរនាក់ ត្រូវបានជួយសង្គ្រោះជីវិត បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល ៣ខែ ពេលដែលត្រូវនិរទេស ចេញពីសហរដ្ឋអាមេរិក។ ពួកគេបានរស់ក្នុងទូកដ៏តូចមួយ នៅតាមសមុទ្រ ហើយបានវង្វេងផ្លូវ ដែលមានចំងាយ ៥,៣១០គីឡូម៉ែត្រ ពីកោះ Polynesian ប្រទេស Kiribati ដែលនៅភាគនិរតី នៃមហាសមុទ្រ ប៉ាស៊ីហ្វិក។

ទូករបស់ក្រុមគ្រួសារមួយនេះ គឺប្រុងនឹងជួបគ្រោះថ្នាក់ ខ្យល់ព្យុះទៅហើយ សំណាងល្អត្រូវបានគេជួបប្រទះ និងជួយសង្គ្រោះបានទាន់វេលា។ ពួកគេបានបណ្ដែតខ្លួនលើផ្ទៃសមុទ្រ អស់រយៈពេលជាង ៣ខែ ជាមួយនឹងស្បៀងខ្លះ សំរាប់រក្សាជិវិត។ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ពួកគេត្រូវបានគេរកឃើញ និងបានបញ្ជូនទៅផ្ទះរបស់ពួកគេវិញ នៅសហរដ្ឋអាមេរិក។

ស្រ្ដីដែលជាប្រពន្ធ និងម្ដាយនៃកូនកំសត់ទាំងពីរ បានប្រាប់ដល់អ្នកសារព័ត៌មានថា ដំបូងឡើយ ពួកគាត់មានបំណងចង់ ទៅប្រទេស Kiribati ព្រោះពួកគាត់មិនចង់ទៅប្រទេសផ្សេង ដែលធំៗនោះទេ ហើយគាត់យល់ថា កោះនៅប្រទេសនោះ គឺជាកន្លែងដ៏ល្អបំផុតសំរាប់ក្រុមគ្រួសារគាត់។ យ៉ាងណាមិញ ពួកគាត់មិនបានទៅដល់ប្រទេស Kiribati នោះទេ បែរជាត្រូវវង្វេង នៅលើមហាសមុទ្រ ដែលមានចំងាយ ៥,៣១០ គីឡូម៉ែត្រពីប្រទេសនោះទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]