ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌របស់ចិន បានប្រកាសថា មេធាវី ចំនួន ២៣៥០០ ត្រូវបានជ្រើសរើស ជាទីប្រឹក្សាច្បាប់គ្រប់កម្រិត នៅក្នុងរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធច្បាប់ នៅក្នុងប្រទេស ឲ្យកាន់តែប្រសើរឡើង។

អនុរដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ចិន បានឲ្យដឹងថា ក្នុងចំណោមមេធាវីដែល ជ្រើសរើស មាន ១៣០០ នាក់ជាមន្ត្រីថ្នាក់ខេត្ត ៨១០០ ជាមន្ត្រីថ្នាក់ក្រុង និង ១៤០០០ ទៀតជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។

លោកបន្តទៀតថា មេធាវីទាំងនោះពីមុនជាភ្នាក់ងាររបស់រដ្ឋាភិបាលក្នុងការ ដោះស្រាយ បណ្តឹងផ្សេងៗ ប៉ុន្តែ ឥឡូវពួកគេត្រូវ ផ្លាស់ប្តូរភារកិច្ចដោយត្រូវផ្តល់ការពិគ្រោះ ប្រឹក្សាដើម្បីដោះស្រាយកិច្ចការផ្ទៃក្នុងផ្នែកច្បាប់ក្នុងជួររដ្ឋាភិបាល។

ពួកគេត្រូវចូលរួមធ្វើការព្រាង និងកែទម្រង់ប្រព័ន្ធច្បាប់ សម្របសម្រួល គម្រោងវិនិយោគការបរទេស និង កំណែទម្រង់ច្បាប់គ្រប់គ្រងសម្បត្តិរដ្ឋ។

រដ្ឋាភិបាលចិនមានជំនឿយ៉ាងម៉ុតមាំថា មន្ត្រីមេធាវីទាំងនោះ នឹងបំពេញកិច្ចការរបស់ពួកគេ បានល្អ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ សង្គម និងប្រទេសជាតិ៕





កែសម្រួលដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]