ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ Samsung បានទម្លាក់វីដេអូមួយ បង្ហាញពីភាពធន់នៃទូរសព្ទអេក្រង់បត់របស់ខ្លួន

//s9.kh1.co/da/dab0a33601cb01c923cd913c26256ed18c3b7070.jpg
បច្ចេកវិទ្យា

 ១២-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Samsung បង្ហាញពីការធ្វើតេស្ដចំនួន៤ដាច់ដោយឡែកពីគ្នា។

បរទេស៖ ក្រុមហ៊ុន Samsung បានបង្ហាញចំណុចលម្អិតថ្មី អំពីរបៀបនៃការធ្វើតេស្ដភាពធន់របស់ទូរសព្ទអេក្រង់បត់ Galaxy Z Fold 3 និង Z Flip 3។ ទោះជាយ៉ាងណា គេមិនច្បាស់ទេថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung ទើបបញ្ចេញព័ត៌មាននេះ ក្នុងពេលឥឡូវ ដែលទូរសព្ទទាំងពីរនេះបានបញ្ចេញតាំងពីខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នោះនាំឲ្យគេគិតថា វាអាចជាការស្រាយបំភ្លឺដើម្បីបំបាត់ចម្ងល់ ដែលបណ្ដាលមកពីរបាយការណ៍ថ្មីនៃការស្រាំអេក្រង់ទូរសព្ទ Galaxy Z Flip 3។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Samsung បង្ហាញពីការធ្វើតេស្ដចំនួន៤ដាច់ដោយឡែកពីគ្នា។ តេស្ដដំបូងគេបានដាក់ទូរសព្ទនៅក្នុងទូមួយ ដែលក្រុមហ៊ុនបានធ្វើតេស្ដទូរសព្ទក្រោមអាកាសធាតុខុសៗគ្នា ដើម្បីប្រាកដថាពួកវានៅតែដំណើរការ។ ការធ្វើតេស្ដមួយបានធ្វើឡើងនៅក្នុងទឹក។ ការធ្វើតេស្ដមួយទៀតបានប្រើប្រាស់ដៃរ៉ូបូត ដើម្បីសាកល្បងដំណើរការប៊ិក S Pen នៅលើ Z Fold 3។ ការធ្វើតេស្ដទីបួនបានសាកល្បងភាពបត់បើករបស់ទូរសព្ទទាំងពីរ ម្ដងហើយម្ដងទៀត៕

 វីដេអូ

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T