រដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ​ ១,៤៦៥នាក់ ដែលព្យួរកិច្ចសន្យាការងារ​

//s9.kh1.co/42/42e58708c83bd98911304f53309bb7698592c7da.jpg
សង្គម

 ១២-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បងប្អូនកម្មករនិយោជិតសរុបចំនួន ១,៤៦៥នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧០) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១,៤៦៥នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រាក់ឧបត្ថម្ភ​នេះ​ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃនៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុង​នោះចំនួន៖

- ​៦០ ៧៥០​ (​១៥​ដុល្លារអាមេរិក)​ សម្រាប់ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ​៧​ថ្ងៃ​ទៅ​ ១០​ថ្ងៃ។​ ​

- ​១២ ១៥០០​រៀល​ (​៣០​ដុល្លារអាមេរិក) ​​សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ​១១​ថ្ងៃ ដល់ ​២០​ថ្ងៃ ​

- ​១៦ ២០០០​រៀល​ (​៤០​ដុល្លារ​អាមេរិក) ​សម្រាប់​ព្យួរការងារ​រយៈពេល​ ២១​ថ្ងៃ ​ដល់​១​ខែ​។​

ក្រសួង​បាន​រំលឹកថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញប្រសិនជា​បង​ប្អូន​ខក​ខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​។ ដើម្បីបើកប្រាក់ បងប្អូន​ត្រូវយក​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ ហើយ​រាល់​ការបើកប្រាក់​នេះ​គឺ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ឡើយ​។​

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង​២១​នេះមិនបាន​ទទួល​សារ ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរសព្ទ​របស់ខ្លួនទៅ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន​ជាបន្ទាន់​៕​

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T