គ្រូបង្ហាត់រាំម្នាក់ឈ្មោះ Katie Dalby មានការពិបាកយ៉ាងខ្លាំង ក្នុងការជ្រើសរើស សិស្សស្រីរបស់ខ្លួន មកធ្វើជាអ្នកកំដរក្នុង ពិធីអាពាហ៍ពិពាហ៍របស់គាត់ ហេតុដូចនេះហើយ គាត់បានសំរេចចិត្តយកពួកគេទាំងអស់តែម្ដង។

Katie Dalby អាយុ ២៦ឆ្នាំ បានជ្រើសរើសអ្នកកំដរស្រីចំនួន ៧៦នាក់ ដើម្បីចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងលោក Norman Gooch អាយុ ៣៧ឆ្នាំ ក្នុងក្រុង Essex ចក្រភពអង់គ្លេស។ អ្នកកំដរទាំងអស់រួមមានសិស្ស របស់គាត់ដែលមកពីសាលា Boogie Shoes Dance Acedemy ប្អូនស្រីថ្លៃចំនួន ៣នាក់ ក្មួយស្រីម្នាក់ ប្អូនជីដូនមួយម្នាក់ និងមិត្តរបស់នាងម្នាក់ទៀត សរុប ៧៦នាក់។ ពួកគេទាំងអស់គ្នា ស្លៀកពាក់នូវរ៉ូបពណ៌ផ្កាឈូក ដែលដំណាងឲ្យអ្នកកំដរស្រី រីឯកូនក្រមុំ និងកូនកំលោះស្លៀកពាក់ក្នុងឈុតអាពាហ៍ពិពាហ័ពណ៌ស និងខ្មៅ។

ម្ដាយរបស់កូនក្រមុំ បាននិយាយថា កូនស្រីរបស់គាត់គឺជាកូនក្រមុំ ដ៏អស្ចារ្យបំផុត ដែលមានអ្នកកំដរដ៏ច្រើន ព្យមចូលរួមក្នុងថ្ងៃពិសេសរបស់នាង ក្នុងនោះមានអាយុចាប់ពី ២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយភាគច្រើនគឺជាសិស្សរបស់នាងផ្ទាល់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទិដ្ឋភាពក្នុងអាពាហ៍ពិពាហ៍មួយនេះ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]