អ៊ិន លក្ខិណា នឹងក្លាយជាស្ត្រីខ្មែរទី១ ទៅចូលរួមប្រកួត Miss Supranational នាពេលខាងមុខ

//s9.kh1.co/42/42b8e376efd87fc5c3e62ffd1dd743fcfcfc67f0.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ក្រោយជាប់លំដាប់រងទី១ Miss Grand កម្ពុជា អ៊ិន លក្ខិណា នឹងក្លាយជាស្ត្រីទី១ ទៅចូលរួមប្រកួត Miss Supranational តំណាងឲ្យប្រទេសកម្ពុជា។

ភ្នំពេញ៖ បើរម្លឹកកាលពីឆ្នាំ២០១៩ កញ្ញា អ៊ិន លក្ខិណា ធ្លាប់ជាប់ចំណាត់ថ្នាក់លំដាប់រងទី១ក្នុងកម្មវិធី Miss World កម្ពុជាផងដែរ។ ក្រោយបង្ហាញមុខប្រកួតក្នុងកម្មវិធីមួយនេះរួច នាងកាន់តែទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន និងហ្វេននិយមទស្សនាកម្មវិធីបវរកញ្ញាផ្ទាល់តែម្ដង។ ម្យ៉ាងវិញទៀត គេក៏ឧស្សាហ៍ឃើញតារាស្រីរូបនេះ មានភាពមមាញឹកជាមួយនឹងការងារថតម៉ូតជាហូរហែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីជាប់ឈ្មោះជាបវរកញ្ញាលំដាប់រងទី១ក្នុងកម្មវិធី Miss World កម្ពុជា២០១៩ ថ្មីៗនេះនាងបានដាក់ពាក្យចូលរួមប្រកួត Miss Grand កម្ពុជា ២០២១។ ហើយថ្មីៗនេះកម្មវិធី Miss Grand កម្ពុជា ២០២១ ទើបតែប្រកួតចប់ ដោយនាងក៏ទទួលបានជ័យលាភីលំដាប់រងទី១ក្នុងកម្មវិធីមួយនេះ។ ក្នុងនោះដែរ អ្នកគ្រប់គ្រងកម្មវិធី Miss Grand កម្ពុជា បានផ្ដល់សិទ្ធឲ្យកញ្ញា អ៊ិន លក្ខិណា ក្លាយជាបវរកញ្ញា Miss Supranational ២០២២ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

ជាក់ស្ដែង គេដឹងផងដែរថា កញ្ញា អ៊ិន លក្ខិណា ជាបវរកញ្ញាទី១ ដែលត្រូវតំណាងឲ្យស្ត្រីខ្មែរទៅចូលរួមក្នុងការប្រកួត Miss Supranational ២០២២ នាពេលខាងមុខនេះ។ លើសពីនេះទៅទៀត ក្រោយនាងទទួលបានឱកាសនឹងកំពុងត្រៀមខ្លួនសម្រាប់ចូលរួមប្រកួត Miss Supranational ២០២២ ក៏មានប្រិយមិត្ត និងអ្នកគាំទ្រច្រើននាក់បានបង្ហាញនូវក្ដីត្រេកអរយ៉ាងរំភើបជំនួសនាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
  កញ្ញា អ៊ិន លក្ខិណា 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T