ឱកាសល្អកម្រមាន! ក្រុមហ៊ុនធំៗជាង៤០ មកពីប្រទេសថៃ កំពុងស្វែងរកដៃគូសហការនៅកម្ពុជា ក្នុងវិស័យ៦នេះ

//s9.kh1.co/a6/a6b0cf18be93dde23c78e2edbabc7880be2134f4.jpg
សង្គម

 ១២-តុលា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

នេះជាឱកាសដ៏ល្អបំផុតមួយ សម្រាប់លោកអ្នកដែលកំពុងស្វែងរកដៃគូសហការអាជីវកម្មពីក្រៅប្រទេស ខណៈក្រុមហ៊ុនធំៗចំនួន៤៨ នៅក្នុងប្រទេសថៃ កំពុងបើកឱកាសឱ្យអ្នករកស៊ីនៅខ្មែរ អាចសហការ និងពង្រីកអាជីវកម្មជាមួយគ្នាបាន។ ដោយក្រុមហ៊ុនធំៗទាំងនោះ រួមមានដូចជា ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនដេគ័រ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតចំណីអាហារនិងភេសជ្ជៈ ព្រមទាំងក្រុមហ៊ុនផលិតផលថែរក្សាសម្រស់និងសុខភាព ជាដើម។

ភ្នំពេញ៖ នេះជាឱកាសដ៏ល្អបំផុតមួយ សម្រាប់លោកអ្នកដែលកំពុងស្វែងរកដៃគូសហការអាជីវកម្មពីក្រៅប្រទេស  ខណៈក្រុមហ៊ុនធំៗចំនួន៤៨ នៅក្នុងប្រទេសថៃ កំពុងបើកឱកាសឱ្យអ្នករកស៊ីនៅខ្មែរ អាចសហការ និងពង្រីកអាជីវកម្មជាមួយគ្នាបាន។ ដោយក្រុមហ៊ុនធំៗទាំងនោះ រួមមានដូចជា ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនដេគ័រ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតចំណីអាហារនិងភេសជ្ជៈ ព្រមទាំងក្រុមហ៊ុនផលិតផលថែរក្សាសម្រស់និងសុខភាព ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសជាងនេះ លោកអ្នកអាចជួប និងសិក្សាអំពីក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃបានដោយសេរី តាមរយៈកម្មវិធីពិព័រណ៍អនឡាញចំនួនពីរ ដោយការតាំងពិព័រណ៌អនឡាញមួយ ផ្តោតសំខាន់លើក្រុមហ៊ុនធំៗនៅក្នុងផ្នែកស្ថាបត្យកម្ម និងដេគ័រ មានឈ្មោះថា Virtual Exhibition Architect/Decor ។ ចំណែកឯ ការតាំងពិព័រណ៌អនឡាញមួយទៀត ផ្តោតសំខាន់លើក្រុមហ៊ុនធំៗ នៅក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងផលិតផលសុខភាពនិងសម្រស់ Virtual Exhibition Food & Beverage, Retail, Health & Beauty

Virtual Exhibition
Virtual Exhibition

ដូច្នេះ សម្រាប់លោកអ្នកដែលកំពុងស្វែងរកដៃគូសហការនៅក្នុងវិស័យធំៗ ដូចបានរៀបរាប់ខាងលើនេះ លោកអ្នកអាចចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អនឡាញទាំងពីរខាងលើនេះបាន តាមរយៈលីង Virtual Exhibition Architect/Decor និង Virtual Exhibition Food & Beverage, Retail, Health & Beauty  ដែលកម្មវិធីមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២១ (អង្គារ-ពុធ-ព្រហស្បតិ៍) ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៦:០០នាទីល្ងាច។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 557 577 / 099 557 577 ។ 

Virtual Exhibition
Virtual Exhibition

សូមបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៌អនឡាញខាងលើនេះ ក៏មានកម្មវិធី Business Matching នៅក្នុងនោះផងដែរ ដូច្នេះលោកអ្នកមានឱកាសអាចចាប់ដៃគូសហការរកស៊ី ជាមួយក្រុមហ៊ុនធំៗរបស់ប្រទេសថៃបានដោយសេរី  និងមានទំនុកចិត្តបំផុត ខណៈដែលកម្មវិធីពិព័រណ៌ និងកម្មវិធី Business Matching ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនជំនាញ ខាងតាំងពិព័រណ៌ច្រើនឆ្នាំ គឺក្រុមហ៊ុន Index Creative Village Public Company Limited (ICV), ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T