សូមប្រុងប្រយ័ត្ន! អាជ្ញាធរបើកទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយ​ខេត្តកំពត ដើម្បីរំដោះទឹកចេញ

//s9.kh1.co/b7/b769ca98ebc8d7a7cec6f901deb56d9ddc85627c.jpg
សង្គម

 ១១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់ ដោយសារភ្លៀងបន្តបន្ទាប់

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់វារីអគ្គិសនី កំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មាន ថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត ធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តថា ក្រុមបច្ចេកទេសនៃទំនប់ វារីអគ្គិសនីកំចាយ បានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដោយព្រែកកំពត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T