ធ្លាប់តែដឹងថាដាយណូស័រមានមាឌធំ តែពេលនេះរកឃើញដាយណូស័រពូជតឿ ទំហំប៉ុនសត្វមាន់

//s9.kh1.co/33/338577375cb38a92f806d38ec941dd7fa2815a4b.jpg
បច្ចេកវិទ្យា

 ១១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ត្រូវបានរកឃើញនៅក្នុងកន្លែងយកថ្ម នៅប្រទេសវ៉ែល ប្រភេទដាយណូស័រដែលត្រូវបានគេស្គាល់ថាជាពូជថ្មី គឺស្ថិតនៅក្នុងក្រុម theropod។

បរទេស៖ ដាយណូស័រដ៏តូចមួយដែលមានទំហំប៉ុនសត្វមាន់ គឺជាសត្វដ៏ចំណាស់ជាងគេបំផុត ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។ ត្រូវបានរកឃើញនៅក្នុងកន្លែងយកថ្ម នៅប្រទេសវ៉ែល ប្រភេទដាយណូស័រដែលត្រូវបានគេស្គាល់ថាជាពូជថ្មី គឺស្ថិតនៅក្នុងក្រុម theropod។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានប្រវែង១ម៉ែត្ររួមទាំងកន្ទុយ វាធ្លាប់បានរស់នៅប្រហែល២០០ទៅ២១៥លានឆ្នាំមុន។ សត្វដាយណូស័រពូជនេះត្រូវបានគេឲ្យឈ្មោះថា Pendraig។

ការរកឃើញនេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Royal Society Open Science។ សត្វនេះក៏អាចជួយស្រាយបំភ្លឺអំពីប្រភេទពូជតឿ ដែលជាបាតុភូតវិវត្តដែលតែងតែឃើញមាននៅលើកោះ ដែលប្រភេទសត្វតែងតែមានទំហំតូច ជាងប្រភេទនៅលើគោក៕

ផូស៊ីលឆ្អឹងរបស់វា
ផូស៊ីលឆ្អឹងរបស់វា
រូបតំណាងពូជដាយណូស័រតឿ Pendraig
រូបតំណាងពូជដាយណូស័រតឿ Pendraig

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T