មោទនភាពណាស់! បទ “are you ok?” របស់កម្ពុជា ចេញ trailers ភ្លាម ផ្ទុះពេញ Tik Tok ផ្អើលពិភពលោក! (មានវីដេអូ)

//s9.kh1.co/1a/1a3616b3793a43f9c5a5b024c27853bcdc887a22.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែង វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ

ភ្នំពេញ៖ ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែងវីដេអូ trailers បទ “are you ok?” លើបណ្ដាញសង្គម Tik Tok ភ្លាម បទចម្រៀងមួយនេះទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនាជិត ២០លានដងទៅហើយ លើ channel Tik Tok របស់ផលិតកម្ម Galaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេង Tik Tok ផ្សេងទៀត copy យកទៅផុសបន្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  channel Tik Tok របស់ផលិតកម្ម Galaxy Navatra 
  channel Tik Tok របស់ផលិតកម្ម Galaxy Navatra 

Galaxy Navatra ទើបតែបញ្ចប់ការថត MV “are you ok?” ដោយការថតនោះ តាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកុម្មង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោតបានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះ ដោយក្រុមការងារជំនាញបច្ចុប្បន្នកំពុងពន្លឿនការកាត់ត MV នឹងចេញឆាប់ៗនេះតែម្ដង។

សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”
សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បទ “are you ok?” ខាងលើ ច្រៀងដោយកំពូលតារាចម្រៀងវ័យក្មេងគឺកញ្ញា តន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់កំពុងតែមានប្រជាប្រិយភាព។

អ្នកលេង Tik Tok លើពិភពលោក ដំបូងឡើយគិតថា បទ Tik Tok បទ “are you ok?” គឺជាបទចម្រៀងរបស់កូរ៉េ ឬឥណ្ឌូណេស៊ី ឬថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្ម Galaxy Navatra ប្រលែងវីដេអូ trailers បទ “are you ok?” ភ្លាម ទើបពួកគេដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

គិតមកដល់ពេលនេះបទ​”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។

សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”
សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”

សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញម្ចាស់សំលេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់ ១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។

ជាមួយការគាំទ្រ រួមជាមួយការបញ្ចេញមតិរបស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិជាក់ជាមិនខាន៕

សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”
សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”
សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”
សកម្មភាពខ្លះៗ ក្នុង MV បទ “are you ok?”

ទស្សនាវីដេអូ trailers បទ “are you ok?” ដូចខាងក្រោមនេះ៖

@galaxy_navatra

Are You Ok? | TON CHANSEYMA | Full MV Coming Soon On Youtube Channel "GALAXY NAVATRA"

♬ original sound - Galaxy Navatra
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T