តើប្រិយមិត្តធ្លាប់ដាក់ដាំទឹកចោល ហើយមកអង្គុយនៅមុខកុំព្យូទ័រ លេង Facebook ធ្វើព្រងើយ យ៉ាងជក់ចិត្ត រហូតដល់ខះទឹកអស់ ទើបនឹកឃើញទៅមើលចង្ក្រានវិញដែរឬទេ​?

បញ្ហានេះត្រូវបានកើតឡើងជាញឹកញាប់ ទៅលើបុរសម្នាក់នៅប្រទេសចិន ដូចនេះហើយ ទើបគាត់នឹកឃើញវិធីថ្មីមួយ ក្នុងការដាំទឹកកុំអោយភ្លេចខ្លួន។ គាត់បានបង្ហាញ វិធីនោះដូចតទៅ ៖

- ដាក់ដាំទឹក

- ភ្ជាប់ iPhone ហើយបែរមុខអោយចំឆ្នាំង

- បើក FaceTime

ភ្ជាប់ជាមួយ iPad ហើយដាក់នៅក្បែរកុំព្យូទ័រ ជាការស្រេច។

តាំងពីគាត់បានប្រើវិធីនេះមក គាត់មិនដែលភ្លេចទៀតទេ ហើយគួរអោយចំឡែកផងដែរព្រោះ ក្រោយពីគាត់បាន បង្ហាញនូវវិធីដាំទឹកកុំអោយភ្លេចរបស់គាត់មក មានអ្នកលេងអិនធើណិតជាច្រើន បានអរគុណគាត់ ហើយខ្លះទៀតបាន និយាយថា ពួកគេនឹងយកទៅអនុវត្តនៅឯផ្ទះដែរហើយ។

តើប្រិយមិត្តគិតថា នេះគឺជារឿងចំឡែក ឬក៏ ភាពឆោតល្ងង់ ឬ គំនិតឆ្នៃប្រឌិត ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]