រាជធានីភ្នំពេញ ៖ យុវសិស្សរបស់ អង្គការភាសាកូរ៉េខេមកូមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបចំនួន៣៥០នាក់ បានលើកគ្នាជិះរថយន្តធុនធំចំនួន ៦គ្រឿងធ្វើដំណើរមកស្នាក់នៅតាមផ្ទះសំណាក់ នានាតាមផ្លូវលេខ២៧៣ និងផ្លូវ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ ដើម្បីទិញពាក្យប្រឡងទៅប្រទេសកូរ៉េ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចមូលដ្ឋានចុះសាកសួរកាល ពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១១ សីហា ២០១៣ ។

យុវសិស្សម្នាក់បានប្រាប់សមត្ថកិច្ចថា ពួកគេមកដល់ រាជធានីភ្នំពេញតាំងពីម៉ោង១រសៀល និងស្នាក់នៅផ្ទះសំណាក់ ដើម្បីរង់ចាំទិញពាក្យប្រឡងទៅ ប្រទេសកូរ៉េដែលមានទីតាំងស្ថិតនៅទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ។

ទោះបីជាយ៉ាងណា បន្ទាប់ពីសមត្ថកិច្ចសាកសួររួច ពួកគេបាននាំគ្នាឡើងរថយន្ត ត្រឡប់ទៅវិញបណ្តើរៗ ដោយសារមានគេអះអាងថា ពាក្យប្រឡងនោះត្រូវបង្វិលទៅលក់នៅតាមខេត្តវិញ៕







ដោយ ៖លក្ខិណា

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]