ខេត្តកំពត ៖ ជនល្មោភកាម២នាក់ត្រូវនគរបាលស្រុកជុំគិរី ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៧ សីហា បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ជាប់ចោទពីបទចាប់នារីម្នាក់បម្រុង ងូតទឹកនៅក្រោយផ្ទះ យកទៅរំលោភម្នាក់ម្តងរហូតបាន សម្រេចកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ កក្កដាកន្លងមក ។ ជនសង្ស័យម្នាក់ឈ្មោះ អ៊ួង ហន អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ មៀន រតនា អាយុ២៤ឆ្នាំ ។ ពួកគេរស់នៅភូមិតាភុល ឃុំស្នាយអញ្ចឹក ស្រុកជុំគិរី ។ ចំណែកនារីរងគ្រោះ អាយុ១៨ឆ្នាំ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ខណៈពេលនារីរងគ្រោះកំពុងរៀប ចំងូតទឹកនៅក្រោយផ្ទះ ។ នាងមិនទាន់ទាំងបានងូតផង ពេលនាងកំពុងនិយាយទូរស័ព្ទ ស្រាប់តែមានមនុស្សប្រុស២នាក់ មកចាប់ច្របាច់កមិនឱ្យស្រែក ព្រមទាំងចាប់នាងសែងយកទៅ រំលោភសេពសន្ថវៈទាំងកំរោលរហូតបានសម្រេចម្តងម្នាក់ៗ ។ ពេលរំលោភហើយ ពួកជនល្មោភកាមទាំងនេះបាន ដោះយកខ្សែ.កប្លាទីនទម្ងន់៣ជី និងចិញ្ចៀនប្លាទីន១វង់ ទម្ងន់១ជី ទៅជាមួយផងដែរ ។ ប្រភពដដែលបន្តថា នារីរងគ្រោះបានស្គាល់មុខមាត់មនុស្សទាំង២នាក់ ដែលបានចាប់នាងរំលោភនោះហើយ តែឈ្មោះ អ៊ួង ហន មិនព្រមសារភាព បើទោះជាមានវត្ថុតាង គឺខ្សែ.ក១ខ្សែ ដែលជននេះបង្ហាញមិត្តភក្តិក្តី ក៏ជននេះនៅតែបដិសេធថាមិន បានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។

ឈ្មោះ អ៊ួង ហន បាននិយាយដោះសាថា នៅយប់កើតហេតុ រូបគេបានដឹកឫស្សីយក ទៅលក់នៅផ្សារប័ង្កសី ប៉ុន្តែសាក្សីប្រាប់នគរបាលថា នៅយប់កើតហេតុ ជននេះនៅក្នុងភូមិទេ ។ ទោះជាបែបណា ជនជាប់ចោទទាំង២នាក់នេះ ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ តចាត់ការតាមផ្លូវច្បាប់ហើយ ៕

ដោយ ៖លក្ខិណា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]