រូបគំនូរតូច៦ផ្ទាំង ប៉ុនគូទម្ចុល ដាក់លក់ក្នុងតម្លៃជាង១២ម៉ឺនដុល្លារ

//s9.kh1.co/5c/5c5c50fb84c6dcee5381469acfee2bbe7a93f069.jpg
សង្គម

 ១០-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្ទាំងគំនូរនឹងលក់ទៅឲ្យអ្នកទិញដោយជាការសម្ងាត់ និងមួយផ្ទាំងលក់ក្នុងតម្លៃប្រមាណ២០,៤០០ដុល្លារ

អង់គ្លេស៖ វិចិត្រករមួយរូបមានឈ្មោះថា David A Lindo អាយុ៥២ឆ្នាំ មកពីទីប្រជុំជន Bournemouth នៃប្រទេសអង់គ្លេស បានបង្កើតនូវស្នាដៃថ្មី ដោយគូររូបគំនូរតូចបំផុត ដែលមានទំហំប៉ុនគូទម្ចុលដេរសម្លៀកបំពាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទាំងគំនូរទាំងអស់មានចំនួន៦ផ្ទាំង ដែលផ្ទាំងនីមួយៗមានទទឹង០.០២អ៊ីញប៉ុណ្ណោះ និងត្រូវបានគូរឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានរូបដូចជាផ្កាឈូករ័ត្នក្នុងថូ ផ្កាលីលី និងទេសភាពនាពេលរាត្រីជាដើម។ ហើយផ្ទាំងរូបនីមួយៗ គាត់បានចំណាយអស់រយៈពេលជាង១ខែឯណោះ ដែលយូរជាងផ្ទាំងគំនូរទំហំទូទៅផងដែរ។

យ៉ាងណាមិញ ផ្ទាំងគំនូរខាងលើនេះ នឹងលក់ទៅឲ្យអ្នកទិញដោយជាការសម្ងាត់ និងមួយផ្ទាំងលក់ក្នុងតម្លៃ១៥,០០០ផោន (ប្រមាណ២០,៤០០ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T