រូបភាពនៅលើភពអង្គារថតដោយរ៉ូបូតរបស់អាមេរិក បង្ហាញពីព្រឹត្តិការណ៍ទឹកជំនន់ មុនភពនេះរីងស្ងួតមិនដឹងមូលហេតុ

//s9.kh1.co/fa/fad0b8dabcc84739e57907eb8289222a910e23c6.jpg
បច្ចេកវិទ្យា

 ១០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រូបភាពរបស់រ៉ូបូត Perseverance បង្ហាញភស្ដុតាងជាក់ច្បាស់នៃវត្តមានរបស់ដីសណ្ដទន្លេ។

បរទេស៖ រូបភាពដែលថតបានដោយរ៉ូបូត Perseverance បានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រអាចក្រឡេកមើលពីអតីតកាលឡើងវិញ នូវអ្វីដែលបានកើតឡើងនៅលើភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន។ តំបន់រណ្ដៅ Jezero ដែលជាកន្លែងរុករករបស់រ៉ូបូតនៅលើភពអង្គារ ធ្លាប់ជាបឹងមួយកាលពីជាង៣.៧ពាន់លានឆ្នាំមុន។ ទន្លេតូចមួយហូរចូលទៅក្នុងបឹង ពេលខ្លះនាំឲ្យមានទឹកជំនន់ដែលមានកម្លាំងខ្លាំងក្លា ហើយវាអាចហូរនាំផ្ទាំងថ្មធំៗ ចូលមកកាន់បឹងនេះ។ ផ្ទាំងថ្មធំៗទាំងនេះគឺនៅមានដដែល ក្នុងពេលសព្វថ្ងៃ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព័ត៌មានថ្មីៗនេះបង្ហាញពីសារៈសំខាន់នៃការបញ្ជូនរ៉ូបូតទៅរុករក លើផ្ទៃភពអង្គារ។ រូបភាពមុនៗដែលថតដោយផ្កាយរណបបង្ហាញថា វាប្រហាក់ប្រហែលនឹងដីសណ្ដទន្លេ ដែលមាននៅលើផែនដីដែរ។ រូបភាពរបស់រ៉ូបូត Perseverance បង្ហាញភស្ដុតាងជាក់ច្បាស់នៃវត្តមានរបស់ដីសណ្ដទន្លេ។ រូបភាពទាំងនេះបានបង្ហាញពីស្រទាប់ដីល្បាប់ ដែលទំនងជាបង្កើតឡើងដោយលំហូរទឹក ជាជាងផ្ទៃរាបស្មើ សូម្បីតែស្រទាប់ដែលអាចបណ្ដាលមកពីខ្យល់ឬដំណើរប្រព្រឹត្តិផ្សេងៗ។

ស្រទាប់ខាងលើនៃតំបន់ដីសណ្ដរួមមានថ្មធំៗ ដែលមានទទឹងរហូតដល់១ម៉ែត្រ ដែលទំនងជាមានទម្ងន់ជាច្រើនតោន។ ដោយសារតែទីតាំងរបស់ពួកវានៅស្រទាប់ខាងលើនៃដីល្បាប់ ពួកវាគួរតែមានប្រភពនៅខាងក្រៅតំបន់រណ្ដៅនេះ។ ជំនន់ទឹកភ្លៀងដែលហូរក្នុងអត្រាខ្ពស់រហូតដល់ល្បឿន៩ម៉ែត្រក្នុងមួយវិនាទី អាចទាញថ្មឲ្យធ្លាក់ចូលមកបាន។ ការពិតដែលថាផ្ទាំងថ្មធំៗអង្គុយពីលើស្រទាប់ល្អៗនៃដីល្បាប់ដែលផ្អៀង បង្ហាញថាបឹងនេះមានភាពស្ងប់ស្ងាត់ល្អ រហូតដល់វាមានព្រឹត្តិការណ៍វាយប្រហារដោយទឹកជំនន់ មុនពេលរីង។

បន្ទាប់ពីរាប់ពាន់លានឆ្នាំ សំណឹកខ្យល់បានធ្វើឲ្យបាតបឹងស្ងួតនិងដីសណ្ដ។ ខណៈពេលដែលមូលហេតុនៃការផ្លាស់ប្ដូរអាកាសធាតុនៅមិនទាន់ស្គាល់ច្បាស់ ពពួកថ្មអាចនឹងប្រាប់ពីរឿងរ៉ាវដែលជាផ្នែកមួយនៃភពអង្គារ អំពីមូលហេតុដែលអាកាសធាតុនៅលើភពនេះផ្លាស់ប្ដូរពីក្ដៅហើយសើមទៅជាត្រជាក់និងស្ងួត៕

ទិដ្ឋភាពនៅតំបន់រណ្ដៅ Jezero របស់ភពអង្គារ
ទិដ្ឋភាពនៅតំបន់រណ្ដៅ Jezero របស់ភពអង្គារ
រូបភាពថតដោយរ៉ូបូត Perseverance
រូបភាពថតដោយរ៉ូបូត Perseverance

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T