ក្រុមហ៊ុនមួយផ្ដល់ដំណើរកម្សាន្តតាមបាឡុង ទៅកាន់ចុងលំហនៃផែនដី ជាមួយតម្លៃមិនគួរឲ្យជឿ

//s9.kh1.co/cd/cd1533ffa49b61af94f52fa00225e12b401c9553.jpg
បច្ចេកវិទ្យា

 ១០-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

គំនិតនេះគឺថាជើងហោះហើរនឹងចេញីទីតាំងល្អៗ ហើយនាំអ្នកដំណើរ៨នាក់និងសមាជិកយានិក២នាក់ ឡើងខ្ពស់ដល់ជាង៣០គីឡូម៉ែត្រ។

បរទេស៖ ក្រុមហ៊ុនបាឡុងមណ្ឌលអាកាសស្ងប់ World View ទើបតែបើកការកក់ ដើម្បីទទួលបានការហោះហើររយៈពេល៥ថ្ងៃដ៏អស្ចារ្យ ដែលសន្យាថានឹងនាំអ្នកដំណើរមកកាន់កម្ពស់ជាង៣០គីឡូម៉ែត្រ លើទីតាំងដ៏អស្ចារ្យបំផុតពីលើភពផែនដី។ គោលដៅរបស់ក្រុមហ៊ុន World View គឺអាចអនុញ្ញាតឲ្យអ្នកដំណើរមើលឃើញទិដ្ឋភាពផ្សេងៗ ដោយផ្ទាល់ភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជើងហោះហើរដំបូងរបស់ក្រុមហ៊ុននឹងគ្រោងចាប់ផ្ដើមនៅដើមឆ្នាំ២០២៤ ដោយមានឧស្យានជាតិ Grand Canyon ជាទីតាំងសម្រាប់ព្រលានអវកាសដំបូងរបស់ខ្លួន ហើយការធ្វើដំណើរមានតម្លៃ៥០,០០០ដុល្លារក្នុងមួយកៅអី។

ក្រុមហ៊ុនអះអាងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា បទពិសោធន៍ទេសចរណ៍អវកាសរបស់ World View គឺជាតម្លៃសមរម្យបំផុត រយៈពេលយូរបំផុត និងបទពិសោធន៍អវកាសដែលទទួលបាននៅលើផែនដី។ គំនិតនេះគឺថាជើងហោះហើរនឹងចេញពីទីតាំងល្អៗ ហើយនាំអ្នកដំណើរ៨នាក់និងសមាជិកយានិក២នាក់ ឡើងខ្ពស់ដល់ជាង៣០គីឡូម៉ែត្រ៕

រូបតំណាង
រូបតំណាង

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T