ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងប្រទេសថៃ និងត្រូវបានថតជាប់នឹងកាមេរ៉ា សុវត្ថិភាព បង្ហាញពីសកម្មភាព បាញ់សម្លាប់ យ៉ាងសាហាវជាទីបំផុត បណ្តាលឲ្យ ជនរងគ្រោះ ២នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនល្មើស មានឈ្មោះ Tasaphol Haekla អាយុ ៣៥ឆ្នាំ មិនដឹងថាមានទំនាស់អ្វីនោះទេ បានដកកាំភ្លើង បាញ់ ចំនួន ៣គ្រាប់ ទៅលើជនរងគ្រោះ ឈ្មោះ Kewelin Hongthong អាយុ ២៨ឆ្នាំ ត្រូវជាគូដណ្តឹងរបស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះ ជនល្មើស ថែមទាំងបាន បាញ់សម្លាប់ ស្រ្តីម្នាក់ទៀតឈ្មោះ Wimol Hongthong ដែលត្រូវជាម្តាយ របស់នារីរងគ្រោះ ចំនួន ៣គ្រាប់ ដូចគ្នា ទៀតផង។ យ៉ាងណាមិញ ក្រោយពីបាញ់សម្លាប់រួច ជនល្មើស បានរាំគ្រវីគូទ យ៉ាងសប្បាយរីករាយ ទៀតផង មុនពេលចាកចេញពីកន្លែងកើតហេតុ ដែលស្ថិតនៅ ហ្គារ៉ាសកែឡាន មួយកន្លែង។ ទោះជាយ៉ាងណា ពេលនេះ ប៉ូលីសកំពុងធ្វើការតាមប្រម៉ាញ់ជនល្មើស ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖












ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]