មិនគួរចឹងសោះ! ឃើញម៉ាស៊ីនត្រជាក់ហៀរទឹក ឡើងទៅជូត បែរជាឆក់ ស្លាប់ចោលប្រពន្ធកូន

//s9.kh1.co/26/26382b6bcbde7e9df94e90c42c516566853c9eaf.jpg
សង្គម

 ១០-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ឃើញម៉ាសុីនត្រជាក់ហៀរទឹកខំឡើងជូត បែជាឆ្លងចរន្តអគ្គីសនី​ ឆក់ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានចែកចាយព័ត៌មាន នៃរឿងរ៉ាវ នឹកស្មានមិនដល់ ដែលបុរសម្នាក់ឃើញម៉ាសុីនត្រជាក់ហៀរទឹកខំឡើងជូត បែជាឆ្លងចរន្តអគ្គីសនី​ ឆក់ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ហេតុការណ៍រន្ធត់មួយនេះ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ២៤សេ ផ្លូវបេតុងលេខ២ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទៀតសោត សពជនរងគ្រោះមានឈ្មោះ យ៉ាន់ ប្រសិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានប្រពន្ធ ជាបុគ្គលិកធនាគារជាមួយគ្នា រស់នៅផ្ទះកើតហេតុខាងលើ ។

នេះ បើតាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ក្បាលម៉ាសុីនត្រជាក់ដែលចាប់បំពាក់នៅលើជាន់ទី១ ដាក់នៅយ៉ខាងមុខ មានហៀរទឹកកក្លាក់ មកលើឥដ្ឋ ឃើញដូច្នោះជនរងគ្រោះ ឡើងទៅជូត ដោយបាត់យូរពេកម្យ៉ាងដល់ម៉ោងហូបបាយផង ក្រុមគ្រួសារបាត់យូរពេកក៏ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញដេកស្លាប់ទៅហើយ៕

ប្រភព៖ Theuon Vuthy News

សូមទស្សនារូបភាពខាងក្រោម៖

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T