ភោជនីយដ្ឋានទឹកលិចនៅថៃ កាន់តែពេញនិយម និងមានគេចូលជាហូរហែ (មានវីដេអូ)

//s9.kh1.co/03/034fab184be5e31834628b402d419907283ed28b.jpg
សង្គម

 ១០-តុលា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ព្យុះត្រូពិក និងភ្លៀងមូសុងបានបណ្ដាលឲ្យទឹកជន់លិច នៅតាមបណ្ដាខេត្តចំនួន៣៣របស់ប្រទេសថៃ

ថៃ៖ ភោជនីយដ្ឋានមួយកន្លែងឈ្មោះថា Chaopraya Antique Café បានក្លាយទៅជាភោជនីយដ្ឋានដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដោយសារតែទេសភាពទឹកជន់លិច និងមានរលក់ទឹកបក់មកក្បែរតុទទួលទានយ៉ាងជាទីចាប់អារម្មណ៍។ ហើយភោជនីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្រុង Nonthaburi ភាគខាងជើងទីក្រុងបាងកក នៃប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសម្ដីរបស់ម្ចាស់ភោជនីយដ្ឋានផ្ទាល់បានឲ្យដឹងថា ភ្លៀងបន្ដធ្លាក់ បណ្ដាលឲ្យទឹកជន់លិច បានធ្វើឲ្យគាត់គិតថា វាអាចជាទីបញ្ចប់នៃអាជីវកម្ម ទាំងដែលកំពុងជួបការលំបាកពីជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្ដែជាមួយនឹងការកើនឡើងនៃទឹកទន្លេនៅសប្ដាហ៍នេះ បានប្រែទៅជាឱកាសដែលនឹកស្មានមិនដល់ ដោយជំនួសពីការបិទភោជនីយដ្ឋាន និងមានអតិថិជនជាច្រើនមកទទួលទានអាហារពេលល្ងាចយ៉ាងហូរហែ។ ហើយទន្ទឹមនឹងពេលទទួលអាហារ អតិថិជនមានភាពសប្បាយរីករាយផងដែរ ក្នុងការទស្សនាថ្ងៃរៀបលិច និងការងើបចេញពីកៅអី រាល់ពេលទឹករលក់បក់មកក្បែរម្ដងៗ។

យ៉ាងណាមិញ គួរឲ្យដឹងដែរថា ព្យុះត្រូពិក និងភ្លៀងមូសុងបានបណ្ដាលឲ្យទឹកជន់លិច នៅតាមបណ្ដាខេត្តចំនួន៣៣របស់ប្រទេសថៃ និងជន់លិចផ្ទះរបស់ប្រជាពលរដ្ឋជាង៣០ម៉ឺនគ្រួសារនិងសម្លាប់មនុស្សប្រមាណ៩នាក់។ ហើយតំបន់មាត់ទន្លេនៃទីក្រុងបាងកកកំពុងទប់ទល់នឹងទឹកជំនន់នៅថ្ងៃខាងមុខនេះ ដែលព្យុះជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងវាយលុកនាសប្ដាហ៍ក្រោយផងដែរ៕

ប្រភព: Daily Mail / reuters

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T