ស្រ្តីជនជាតិសាំងហ្គាពួរ វ័យ ៥៨ឆ្នាំម្នាក់ បានចំណាយពេលអស់ជិត ៤ឆ្នាំ រស់នៅក្នុងបន្ទប់ទឹក ព្រោះនាងមានអារម្មណ៏ថា មាននរណាម្នាក់បានរារាំង និងឃុំឃាំងនាងមិនឲ្យចេញទៅណា។

យោងតាមប្រភពព័ត៌មាន China Press បានឲ្យដឹងថា ស្រ្តីជនជាតិសាំងហ្គាពួរ រូបនោះ អាចនឹងមានជំងឺផ្លូវចិត្ត ហើយត្រូវបានប៉ូលីស បុគ្គលិកពេទ្យ បញ្ចូលទៅកាន់វិទ្យាស្ថាន “Institute of Mental Health” ដើម្បីធ្វើការព្យាបាល។

លោក Ong Kean On អាយុ ៦៤ឆ្នាំ ត្រូវជាប្តីស្រ្តីរូបនោះ បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បាននៅ និងមិនបានចាកចេញពីបន្ទប់ទឹក តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ មកម្ល៉េះ ហើយនាងបានហូបចុក ដេក និងបត់ជើង នៅក្នុងបន្ទប់ទឹកនោះតែម្តង។

លោក Ong Kean On បានបន្តទៀតថា ប្រពន្ធរបស់គាត់ បានបដិសេធ និងមិនព្រមចេញពីបន្ទប់ទឹកឡើយ ហើយថែមទាំងបាននិយាយថា ប្រសិនបើនាងចេញពីបន្ទប់ទឹក នឹងមាននរណាម្នាក់ យកដុំថ្មមកគប់នាង មិនមានទឹកស្រក់មកលើនាងថែមទៀតផង។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]