នៅលើលោកយើងនេះ មានអាការៈចម្លែក ដ៏កម្រម្យ៉ាង ភាសាអង់គ្លេសហៅថា Spontaneous human combustion ដែលអាចធ្វើអោយ ខ្លួនប្រាណមនុស្ស ឆេះឡើងដោយខ្លួនឯងតែម្តង។

យ៉ាងណាមិញ ទារកដ៏កំសត់ម្នាក់ នៅទីក្រុង Chennai ប្រទេសឥណ្ឌា បានជួបនូវអាការៈកម្រនេះ បណ្តាលអោយឆេះរលាកពេញខ្លួនប្រាណ យ៉ាងធ្ងន់ធ្ងរ ជាទីបំផុត ហើយនៅពេលនេះ កំពុងស្ថិតក្រោមការជួយសង្គ្រោះ និង សំរាកព្យាលបាល នៅឯមន្ទីរពេទ្យ។ ប្រភេទអាការៈ ចម្លែក ដ៏កម្របំផុតនេះ ត្រូវបានរកឃើញ ៣០០ ឆ្នាំ រួចមកហើយ ដោយក្នុងនោះដែរ មកទល់ពេលនេះ មាន ២០០ករណី ត្រូវបាន រាយការណ៍អោយដឹង ហើយករណីលើកចុងក្រោយ បានកើតឡើងទៅលើ បុរសអាយុ ៧៣ឆ្នាំ ម្នាក់ ក្នុងប្រទេសអង់គ្លេស កាលពីឆ្នាំ ១៩៩៥ បណ្តាលអោយគាត់ ស្លាប់បាត់បង់ជីវិត ខណៈពេល កំពុងដេកលង់លក់។ ទោះជាយ៉ាងណា សំរាប់ទារកអភ័ព នេះវិញ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ប្រដាប់បាញ់រំលត់ភ្លើង នៅជិតគ្រែ របស់ទារករងគ្រោះ ផងដែរ ដើម្បីបង្ការ ដោយខ្លាច កើតឡើងជាថ្មីម្តងទៀត។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទារករងគ្រោះ

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]