មន្ទីរអប់រំខេត្តបាត់ដំបង ប្រកាសឱ្យផ្អាកការបង្រៀន និងរៀន គ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន

//s9.kh1.co/5d/5db2fc9c6e2d14352eca3d3730e6062867aa4edf.jpg
សង្គម

 ០៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្អាកការបង្រៀន និងរៀន គ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន ចាប់ពី រសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ រហូតមានការ អនុញ្ញាតឲ្យដំណើរការឡើងវិញ ពីរដ្ឋបាលក្រុង/ស្រុក

បាត់ដំបង៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សូមធ្វើការណែនាំ ដល់នាយក នាយិកា គ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន នូវវិធានការណ៍មួយចំនួនដូចតទៅ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផ្អាកការបង្រៀន និងរៀន គ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន ចាប់ពី រសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ រហូតមានការ អនុញ្ញាតឲ្យដំណើរការឡើងវិញ ពីរដ្ឋបាលក្រុង/ស្រុក ។

២- នាយក នាយិកា គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ត្រូវទៅទំនាក់ទំនងជាមួយការិយាល័យអប់រំ យុវជន និងកីឡាក្រុង/ស្រុក ដើម្បីស្នើសុំធ្វើតេស្តរហ័ស ជូនដល់លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា ។

៣- ចំពោះគ្រឹះស្ថានមធ្យមសិក្សាឯកជន ម្ចាស់សាលារៀនឯកជនចាត់ចែងដោយខ្លួនឯង ក្នុងការធ្វើតេស្ត រហ័សជូនដល់លោកគ្រូ អ្នកគ្រូ នៅក្នុងគ្រឹះស្ថានរបស់ខ្លួន ។

ទទួលបានការណែរនាំនេះ សូមលោកនាយក នាយិកា គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជន ទាំងអស់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

https://s9.kh1.co/__image/w=511,h=679,q=100/f9/f9290c0cbac095997ab677198bf57dc81b3deb05.png

ប្រភព៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T