យោងតាមប្រភពព័ត៌មាន wtfnews បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Francois Gendron ត្រូវបានប៉ូលីសពិន័យប្រាក់ចំនួន ១៤៧ដុល្លារ បន្ទាប់ពីគាត់អង្គុយលើស្មៅ ក្រោមដើមឈើ ស្ថិតក្នុងសួរសាធារណៈមួយ នៅក្នុងទីក្រុង Ville Marie ប្រទេសកាណាដា។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីប៉ូលីសបានឃើញ បុរសឈ្មោះ Gendron អង្គុយបែបនេះ ក៏បានទៅប្រាប់គាត់ថា ការអង្គុយបែបនេះ គឺមិនត្រឹមត្រូវ និងមិនអនុញ្ញាតឡើយ ហើយបុរសរូបនោះ ក៏បានចាកចេញផងដែរ។ រយៈពេល ១០ក្រោយមក ប៉ូលីសក៏បានចាកចេញពីទីនោះ ហើយបុរសឈ្មោះ Gendron ក៏បានត្រលប់ទៅអង្គុយដូចមុនទៀត ព្រោះនៅពេលនោះមេឃកំពុងតែក្តៅ។ ជាមួយគ្នានេះដែរ ប៉ូលីសក៏បានត្រលប់មកវិញ និងបានពិន័យបុរសឈ្មោះ Gendron ជាប្រាក់ចំនួន ១៤៧ដុល្លារតែម្តង។

យ៉ាងណាមិញ ប៉ូលីសក៏បានបកស្រាយ ពីការផាកពិន័យ និងការហាមឃាត់ មិនឲ្យអង្គុយលើស្មៅនោះថា មកពីស្មៅនៅទីនោះ ទើបតែដាំឡើងវិញ ដូច្នេះហើយការអង្គុយពីលើ គឺមានផលប៉ះពោលដល់ស្មៅទាំងនោះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]