សម្រស់ស្អាតស្រាប់ ហុិន ច័ន្ទនីរត្ន័ តែងខ្លួនតែបន្តិច ស្អាតយកទៅណាអស់

//s9.kh1.co/2f/2f67079783c7598e2f7bf697aab6d67bd4e13858.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ហុិន ច័ន្ទនីរត្ន័ បង្ហោះរូបថ្មីនៅក្នុងបណ្តាញសង្គមទៀតហើយ ដោយលើកនេះ គឺហ៊ានធានាថាស្អាតប្លែកមិនចាញ់ពេលមុនៗនោះឡើយ។

ភ្នំពេញ៖ ហុិន​ ច័ន្ទនីរត័្ន គឺជាតារាសម្តែង និងតារាបង្ហាញម៉ូតជើងចាស់មួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈច្រើនឆ្នាំមកហើយ​ ប៉ុន្តែសន្ទុះនៃប្រជាប្រិយភាពវិញគឺនៅតែខ្ពស់ត្រដែត ទោះបីជាពេលវេលាកន្លងទៅប៉ន្មានឆ្នាំក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រយៈប៉ុន្មានឆ្នាំក្រោយនេះ​ តារាស្រីម្នាក់គឺឡើងកូដខ្លាំងជាងមុនស្រើតៗតែម្តង ដោយភាគច្រើនរាល់ពេល កញ្ញាបង្ហោះរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺតែងតែមានការសរសើរខ្លាំងពីសំណាក់មហាជនទៅលើសម្រស់​ និងការតុបតែងខ្លួនជារឿយៗផងដែរ។

ដោយឡែក នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ហុិន ច័ន្ទនីរត្ន័ បានបង្ហោះរូបថ្មីនៅក្នុងបណ្តាញសង្គមទៀតហើយ ដោយលើកនេះគឺកញ្ញាបានជ្រើសរើសយកឈុតសម្លៀកបំពាក់រ៉ូបពណ៍សបែបឆើតឆាយ សមរម្យនឹងស្បែកសខ្ចី និងរូបរាងស្វែលល្វត់ល្វន់របស់កញ្ញាខ្លាំងណាស់ ដោយការតុបតែងខ្លួនបែបនេះសមនឹងសម្រស់តារាស្រីរូបនេះខ្លាំងមែនទែន។

ក្រៅពីនេះ អ្នកគាំទ្ររួមទាំងមហាជនបាននាំគ្នាសរសើរទៅលើសម្រស់របស់ ហុិន ច័ន្ទនីរត្ន័ ដែលតុបតែងខ្លួន សមនឹងសម្រស់ ដែលធ្វើឲ្យភាពលេចធ្លោកញ្ញាបានឡើងថែមមួយកម្រិតទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ 
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហុិន ច័ន្ទនីរត្ន័ (រូបថ្មី)
ហ៊ិន ច័ន្ទនីរ័ត្ន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T