ខេត្តកំពង់ចាម ៖ រថយន្តហុងដាពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ 2S 3625 បានបើកបុករបាំងថ្មចែកផ្លូវ កាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី១០ សីហា ២០១៣ នេះ នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់
ចាម ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរបង្កឈ្មោះប្រាក់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ។ មុនពេលកើតហេតុ បានធ្វើដំណើរពីស្រុកចំការលើ ក្នុងគោលបំណងទៅស្រុកមេមត់ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបែកកង់ក្រោយខាងឆ្វេង បណ្តាលឱ្យរេចង្កូតទៅបុករបាំងថ្មចែកផ្លូវតែម្តង ។ ក្នុងហេតុការណ៍នេះពុំបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ តែរថយន្តត្រូវរងការខូចខាតយ៉ាងដំណំ ។

រថយន្តត្រូវបានសមត្ថកិច្ចធ្វើការស្ទូច ហើយនាំម្ចាស់រថយន្ត ទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]