រកឃើញករណីវិជ្ជមានកូវីដ១៩ លើគ្រូបង្រៀនចំនួន ២នាក់

//s9.kh1.co/a3/a368955d135cc5413915a62fed42dfc3453ee640.jpg
សង្គម

 ០៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រហូតមកដល់ពេលនេះ មានគ្រូបង្រៀនចំនួន ២នាក់ ឆ្លងជំងឺកូវីដ-១៩ ខណៈការធ្វើតេស្តនៅធ្វើបន្តរហូតដល់ថ្ងៃស្អែក។

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហែម ស៊ីណារ៉េត បានឱ្យដឹង នៅរសៀលថ្ងៃទី៨ ខែតុលានេះថា បន្ទាប់ពីធ្វើតេស្តទៅលើលោកគ្រូអ្នកគ្រូនៅរាជធានីភ្នំពេញពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាបន្តបន្ទាប់ បានរកឃើញគ្រូបង្រៀនចំនួន២នាក់ ស្រី ១នាក់ និងប្រុស ១នាក់ ឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺនៅតាមផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបន្តថា តាមគម្រោងមន្ទីរអប់រំរាជធានីនឹងត្រូវធ្វើតេស្តដល់គ្រូបង្រៀនជាបន្តបន្ទាប់ ព្រោះថាមានគ្រូខ្លះត្រូវត្រលប់មកពីស្រុកកំណើតខុសគ្នាទៅតាមកម្មវិធីសិក្សារបស់គាត់ តែប្រហែលជាថ្ងៃស្អែកនឹងត្រូវបញ្ចប់ហើយ។ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ធ្វើតេស្តគ្រូបង្រៀននៅរាជធានីភ្នំពេញចំនួន៧ពាន់នាក់ និងគ្រូបង្រៀនសាលាឯកជនជាមុនសិន ទើបអនុញ្ញាតឱ្យចូលបង្រៀន។

https://s9.kh1.co/__image/w=650,h=433,q=100/e0/e0ce389f1c8f0c8b3476b13499fa65aa17f84d98.jpg

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានណែនាំក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានានៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា៕

https://s9.kh1.co/__image/w=650,h=433,q=100/a3/a368955d135cc5413915a62fed42dfc3453ee640.jpg

ប្រភព៖ កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T