ពិតជាមិននឹកស្មានសោះថា មានបុរសម្នាក់ គាត់ចូលចិត្តភេសជ្ជៈ រហូតដល់ថ្នាក់ យកមកងូត និង ត្រាំខ្លួន បែបនេះឡើយ ហើយបើ ប្រិយមិត្តធ្លាប់មានចម្ងល់ អំពីរឿងនេះ ពេលនេះ ច្បាស់ជាអាចស្រាយបាន និង យល់បានខ្លះថា ការត្រាំទឹកកាបូណាត ក្នុងភេសជ្ជៈ របៀបនេះ មានអារម្មណ៍បែបណា។

វីដេអូឃ្លីបមួយនេះ បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង នៅលើប្រព័ន្ធអ៊ិនធើណេត ដោយបានបង្ហាញអោយឃើញពី សកម្មភាព ងូតត្រាំទឹកភេសជ្ជៈ Pepsi របស់បុរសម្នាក់។ គាត់បាននិយាយបែបកំប្លែងថា គាត់មិនសូវជាទម្រាប់ងូតទឹកត្រាំក្នុងអាង បែបនេះទេ តែបើគាត់ងូត គឺគាត់ងូតជាមួយនឹងទឹកភេសជ្ជៈ បែបនេះតែម្តង ហើយគាត់ថែមទាំងបាន បន្ថែមទៀតថា ក្រោយពីធ្វើការងារ នឿយហត់ពេញមួយថ្ងៃរួចមក ការត្រាំបែបនេះ ពិតជាមាន អារម្មណ៍ស្រួលខ្លួន។

សម្គាល់៖ សូមបញ្ជាក់ផងដែរថា នេះអាចជាវីដេអូ ដែលគ្រាន់តែរូបគាត់បង្កើតឡើង អោយមានភាពប្លែកភ្នែក ដើម្បីទាញយក ចំណាប់អារម្មណ៍ ពីអ្នកប្រើប្រាស់ អ៊ិនធើណេត តែប៉ុណ្ណោះ ហេតុនេះ មិនមានការ ណែនាំ ឬ ធានា ណាមួយ ថាការងូតត្រាំ ជាមួយភេសជ្ជៈ បែបនេះ អាចជួយអ្វីបានដល់រាងកាយ មនុស្សនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]