ក្រចេះ ៖ កម្លាំងសម្ថកិច្ច នៃអធិការដ្ឋាន នគបាលក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ សំអាង អធិការ នគនបាលក្រុងក្រចេះ និងមានការសម្របសម្រួល ពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះ ធ្វើការឆែកឆេរផ្ទះលោក ហាក់ សុធិ( ម៉ី ) មុខសញ្ញាចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ។

ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដំបូងគឺសម្ថកិច្ចបានអនុវត្តសាលដីកាតុលាការ ចាប់ឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ ( អា តាក់ ) ដែលជាមុខសញ្ញាចាស់ ជំនាញលួចកាច់សោរ ឡាន ម៉ូតូ អស់ជាច្រើនគ្រឿងមក ហើយ ជុំវិញការចាប់ខ្លួនយុវជនម្នាក់នេះ សមត្ថកិច្ចរកឃើញថ្នាំញៀន មួយចំនួន បន្ទាប់ពីសម្ថកិច្ចធ្វើការសាក សួរជនសង្ស័យម្នាក់នេះ ទើបឈានដល់ការឡោមព័ទ្ឋផ្ទះមេខ្លោង ឈ្មោះ ហាក់ សុធី ហៅ (ម៉ី) តែត្រូវជនសង្ស័យ រត់គេចខ្លួនបាត់។

ក្នុងការឆែកឆេរផ្ទះជនសង្ស័យខាងលើនេះ សម្ថកិច្ចបានរកឃើញ ថ្នាំញៀនប្រភេទគ្រាប់ក្បឿងចំនួន ៣៨គ្រាប់ និងមួយជំហៀង និងម្សៅពណ៌សរ ចំនួន ១៥កញ្ចាប់ ប្រាក់ចំនួន ១៧៥៥០០០រៀល ទូរស័ព្ទដៃ ២គ្រឿង ជញ្ជីង សម្រាប់ថ្លឹង១ ថង់សម្រាប់ រំលែកថ្នាំញៀនមួយចំនួនធំ និងសម្ភារសម្រាប់ជក់បានមួយចំនួនផងដែរ។

គួរបញ្ចាក់ថា ជនសង្ស័យឈ្មោះ ហាក់ សុធី ហៅ(ម៉ី) ដែលរត់គេចបាត់នោះ គឺជាមុខសញ្ញាចាស់ដដែល ទើបចេញ ពីពន្ឋធានាគារ មកប្រកបអាជីព ដដែលវិញ តែទោះជាយ៉ាងណាសម្ថកិច្ចបាននាំខ្លួនស្ត្រីជាប្រពន្ឋ រួមនិងវត្ថុតាង ទាំងអស់ ទៅអធិការដ្ឋានក្រុងក្រចេះ ដើម្បីធ្វើការបំភ្លឺ និងចាត់វិធានការបន្តរតាមច្បាប់៕











ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ