ពិធីសម្ពោធម៉ាកយីហោរបស់ TotalEnergies ថ្មីនៅស្ថានីយប្រេងឥន្ធនៈពីររបស់ខ្លួន

//s9.kh1.co/a1/a171ed72c0402b73f8b0e79f754bb3ce90ee18e7.jpg
សង្គម

 ០៨-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្តក្នុង​ការ​ផ្គត់ផ្គង់​ថាមពលដែលមាន​តម្លៃ​កាន់តែសមរម្យ​កាន់តែស្អាត ​​កាន់តែជឿទុកចិត្តបាន និង​ងាយស្រួលរកប្រើប្រាស់​បាន​សម្រាប់​មនុស្សកាន់​តែ​ច្រើន​ក្រុមហ៊ុន TotalEnergies កំពុងតែពង្រឹងមហិច្ឆតារបស់ខ្លួនដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់ទូទាំងពិភពលោក

ប្រទេសកម្ពុជា៖ ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្តក្នុង​ការ​ផ្គត់ផ្គង់​ថាមពលដែលមាន​តម្លៃ​កាន់តែសមរម្យ ​កាន់តែស្អាត ​​កាន់តែជឿទុកចិត្តបាន និង​ងាយស្រួលរកប្រើប្រាស់​បាន​សម្រាប់​មនុស្សកាន់​តែ​ច្រើន​ ក្រុមហ៊ុន TotalEnergies កំពុងតែពង្រឹងមហិច្ឆតារបស់ខ្លួនដើម្បី​ទទួល​បាន​ការ​ទទួលស្គាល់ទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន TotalEnergies បានដាក់​បង្ហាញអត្តសញ្ញាណរូប​រាងថ្មីរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១, ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទៅជាក្រុមហ៊ុនផ្គត់ផ្គង់​ថាមពលចម្រុះ​ដ៏​ទូលំទូលាយមួយ​។ នៅថ្ងៃទី ២៧ ខែកញ្ញា នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន TotalEnergies បានឈាន​ជើង​មួយជំហានទៀតនៅ​លើដំណើរផ្លូវមួយ​នេះជា​មួយនឹងពិធី​បើក​សម្ពោធស្ថានីយប្រេង​ឥន្ធនៈ​ថ្មី​២ដំបូង​បង្អស់របស់ TotalEnergies នៅក្នុង​ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។

ពិធីសម្ពោធនេះបានធ្វើឡើងដោយមានវត្តមានរបស់លោកអគ្គនាយកនៃក្រុមហ៊ុន Total Cambodge គឺ​លោក Asif Iqbal ដែលស្ថានីយប្រេង​ឥន្ធនៈ​ថ្មីរបស់ TotalEnergies ផ្តល់ជូនដល់​អតិថិជននូវ​ហាង​ទំនិញ​ដែល​មាន​ទំនិញ​គ្រប់​មុខ​ សេវាកម្មជា​ច្រើន​ និង​ឥន្ធនៈគ្រប់​ប្រភេទ​ដែលមានគុណភាពខ្ពស់​។ សេវាកម្ម​ទាំងនេះមានដូចជា Café Bonjour និង​ Quartz Auto Care ជាដើម​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក Asif Iqbal បានមានប្រសាសន៍ថា៖

“យើងពិតជាមានមោទនភាពណាស់ក្នុងការបើកស្ថានីយប្រេង​ឥន្ធនៈទាំងពីរ​នេះជាមួយនឹងម៉ាក​យីហោ​TotalEnergies ថ្មី ។ យើងខ្ញុំក៏ចង់ឱ្យអតិថិជនជាច្រើនទៀតទទួលបាននូវ​បទពិសោធន៍នៃ​សេវាកម្ម​ទាំង​ឡាយ​​​របស់ TotalEnergies និងស្វែងយល់បន្ថែមពីអត្ថន័យពិត នៃភាពល្អឥតខ្ចោះ និងគុណភាព។ ស្ថានីយជាង១០០ទីតាំងរបស់យើង ដែលកំពុងមានវត្តមាននៅទូទាំងប្រទេសកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជា “ម៉ាក​យីហោ TotalEnergies ថ្មីត្រឹម​ដំណាច់ឆ្នាំ ២០២២ ខាងមុខ ហើយ​ក៏សូមអរគុណដល់ក្រុមការងារទាំងអស់ ដែលបាន​ប្តេជ្ញាចិត្ត​ចំពោះការផ្លាស់ប្តូរនេះ។”

​លោក Asif Iqbal
TotalEnergies កួរស្រូវ 
TotalEnergies កួរស្រូវ 
TotalEnergies ស្គន់ 
TotalEnergies ស្គន់ 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T