មិនធម្មតា រយ:ពេល០៣ថ្ងៃ ក្នុងថ្ងៃភ្ជំុបិណ្ឌ មានភ្ញៀវចេញដើរលេង ទៅដល់ ៦៦ម៉ឺននាក់

//s9.kh1.co/64/644ef1d7163af187a525ed5ed887bb120ba7d4a8.jpg
សង្គម

 ០៨-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្នុងរយ:ពេល០៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានភ្ញៀវទេសចរណ៍ចេញដើរកម្សាន្តរហូតទៅដល់ជាង ៦៦ម៉ឺននាក់។

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍ប្រកាសថា រយ:ពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៦៦ម៉ឺននាក់ ចំណែកបន្ទប់សណ្ឋាគារនិងផ្ទះសំណាក់ត្រូវបានកក់ពេញនៅតាមតំបន់ទេសចរណ៍សំខាន់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកធ្វើដំណើរកំសាន្តប្រមាណជិត ២០ម៉ឺននាក់ឯណោះ ដោយឡែកនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ មានអ្នកដើរកំសាន្តប្រមាណជាង ២៧ម៉ឺននាក់ផងដែេ។

យ៉ាងណាមិញ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន ខេត្តកំពត កែប ក្រុងព្រះសីហនុ ពោធិសាត់ កំពង់ស្ពឺ បាត់ដំបង សៀមរាប និងកំពង់ចាម។ នៅថ្ងៃឈប់សម្រាកទី៣​ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T