នាង​ Kim Ha Yul ជា​តា​រាម៉ូដែល​​ល្បី​ឈ្មោះ​​មួយ​រូប​ក្នុង​ចំណោម​តា​រា​ល្បី​ៗ​ជា​ច្រើន​នៅ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង ។ នាងកើត​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា​ ឆ្នាំ​១៩៨៦​ ។ បច្ចុប្បន្ន​ នាង​មាន​វ័យ​២៦​​ឆ្នាំហើយ​ តែ​រូប​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​ពី​​ធម្ម​ជាតិ​របស់​នាង ​​មិន​ចាញ់​តា​រា​វ័យ​ក្មេងជំនាន់​ក្រោយ​ឡើយ ។

យោង​តា​ម​គេ​ហ​ទំព័រ redflava ​ចេញផ្សាយ​ថ្ងៃ​​ទី​១១ មករា​ ​បាន​ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​នាង​បាន​បញ្ចេញ​​នូវ​រូប​ថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​​បង្ហាញ​នូវ​ម៉ូដ​សក់​ខ្លី បញ្ចេញ​​ស្ទីល​ថ្មី​សម្រាប់​ឆ្នាំ​២០១២​នេះ​ដែល​មើ​ល​ទៅ​គួរ​ឱ្យ​គយ​គន់​ និង​ចាប់​អារម្មណ៍​បំផុត​ ។

នាង​ Kim Ha Yul គឺ​ជា​តា​រា​ម៉ូដែល​ដែល​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់ ​ហើយ​នាង​ក៏​ជា​​រាជនី​បង្ហាញ​ម៉ូដ​រថយន្ត​ប្រណាំង​ផង​ដែរ ។​ ទន្ទឹម​នឹង​នេះ​ នាង​​ត្រូវ​បានប្រិយ​មិត្ត​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើ​រ ណេ​ត​ទទួល​ស្គាល់​ថា ជា​ស្រី​ស្រស់​ស្អាត​សម្រាប់​ 2010 FIFA World Cup ជាមួយ​នឹង​សម្លៀក​បំពាក់​ពណ៌​ក្រហម និង​ត្រែបិសាច ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូង ត្រូ​វ​បាន​ដាក់​រហស្សនាម​ថា ក្រុម​បិសាច​ក្រហម​ ៕

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]