បច្ចេកវិទ្យាទំនើប មនុស្សប្រើសុទ្ធតែយានគ្មានអ្នកបើក ផ្ញើសំបុត្រទៅកាន់កោះដាច់ស្រយាល

//s9.kh1.co/63/630cc493266b68ce0d33e1c6691ddc5bca5204b1.jpg
បច្ចេកវិទ្យា

 ០៨-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

យានគ្មានមនុស្សបើកនេះអាចហោះហើរ ក្នុងស្ថានភាពអាកាសធាតុមិនល្អ រួមទាំងអ័ព្ធ ហើយមិនដូចសេវាកម្មតាមទូកទេ ពួកវាមិនរងផលប៉ះពាល់ដោយជំនោររលកឡើយ។

បរទេស៖ ដ្រូនកំពុងត្រូវបានគេប្រើប្រាស់ ដើម្បីដឹកជញ្ជូនទៅកាន់ប្រៃសណីយ៍ នៅប្រជុំកោះ Orkney ដ៏ដាច់ស្រយាលមួយ។ ដ្រូនម៉ាស៊ីនភ្លោះដ៏ធំមួយនេះកំពុងដឹកសំបុត្រ រវាងទីក្រុង Kirkwall និងកោះ North Ronaldsay។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយអាចផ្ទុកទម្ងន់រហូតដល់១០០គីឡូក្រាម វាអាចដឹកជញ្ជូនលើការធ្វើដំណើរ ចម្ងាយ៥៦គីឡូម៉ែត្រ។ ដោយធ្វើដំណើរក្នុងល្បឿន១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង វាអាចចំណាយពេលតិចជាង២០នាទី។ ការសាកល្បងរយៈពេលពីរសប្ដាហ៍កំពុងត្រូវបានអនុវត្ត ដោយក្រុមហ៊ុន Royal Mail ដើម្បីជួយតភ្ជាប់សហគមន៍កោះដាច់ស្រយាល និងកាត់បន្ថយការបញ្ចេញកាបូន។ នៅពេលដែលសំបុត្រមកដល់កោះ North Ronaldsay ដែលជាសហគមន៍មានមនុស្សប្រហែល៧០នាក់ គេនឹងបញ្ជូនវាតាមវិធីធម្មតា ដោយបុគ្គលិកប្រៃសណីយ៍ក្នុងតំបន់។

យានគ្មានមនុស្សបើកនេះអាចហោះហើរ ក្នុងស្ថានភាពអាកាសធាតុមិនល្អ រួមទាំងអ័ព្ធ ហើយមិនដូចសេវាកម្មតាមទូកទេ ពួកវាមិនរងផលប៉ះពាល់ដោយជំនោររលកឡើយ។ ប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ បច្ចេកវិទ្យានេះនឹងត្រូវបានគេពិចារណា ដោយក្រុមហ៊ុន Royal Mail ដើម្បីជួយដល់ការដឹកជញ្ជូនដល់តំបន់ដាច់ស្រយាល នៅទូទាំងចក្រភពអង់គ្លេស៕

https://s9.kh1.co/__image/w=650,h=467,q=100/3c/3c81feb71acfc991a315c7951d5a142517df153c.jpg
https://s9.kh1.co/__image/w=640,h=426,q=100/be/bed3ec0e8418674a36a02dc7866fa086a6e55681.jpg
https://s9.kh1.co/__image/w=650,h=366,q=100/2e/2eff23b5f0de0a2b7d499861415f89961c09dbe5.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T