មន្ទីរពេទ្យថែរក្សាក្មេង Huaian នៅក្នុងខេត្ដ Jiangsu ប្រទេសចិន បានធ្វើការយកចេញម្ជុលជាច្រើន ពីក្មេងស្រីដែលមានអាយុ ១១ខែ ដោយប្រើរយៈពេលជាង ៣ម៉ោងក្រោយពីម្ដាយរបស់នាង បានចាក់ចូលនោះ។

តាមសារព័ត៌មានរបស់ ជេស៊ីឆាយណា បានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣នេះ ក្មេងស្រីនេះត្រូវបានខាងមមន្ទីរពេទ្យ ធ្វើការវះកាត់ និងដកម្ជុល ដែលមានចំនួន ៤ ចេញនៅត្រង់ ចង្កេះ និងត្រគាក។ គ្រូពេទ្យបាននិយាយថា ម្ជុលដែលកប់នៅក្នុងសាច់នោះ ត្រូវបានគេប្រទះឃើញវាច្រេះ និងម្ជុលខ្លះបានបែកជាពីរ។ ជាមួយគ្នានោះ លោកគ្រូពេទ្យបានបន្ដថា ប្រសិនជាការវះកាត់មានភាពធ្លុះធ្លោយវិញ នោះម្ជុលទាំងនោះអាចបំផ្លាញដល់សរីរាង្គក្មេងស្រីនេះ ជាក់ជាមិនខាន។

តាមសេចក្ដីសន្និដ្ឋាន បានឲ្យដឹងថា ម្ជុលទាំងនេះ បានចាក់ចូលសាច់ក្មេងស្រីនេះ ដោយចេតនា ដែលវាមិនមែនជារឿងដោយចៃដន្យឬ គ្រោះថ្នាក់អ្វីនោះទេ។ តែតាមសម្ដីរបស់ក្រុមគ្រួសារក្មេងស្រីនេះបានថ្លែងថា ពួកគេមិនអាចប្រព្រឹត្ដរឿងបែបល្ងង់ខ្លៅនោះទេ។

តែទោះជាមានមានអះអាងបែបនេះ ពីក្រុមគ្រួសារក៏ដោយ ក៏ប៉ូលីសនៅតែបន្ដធ្វើការសើុបអង្កេត ទៅលើសេចក្ដីសន្មត់ថា ក្មេងស្រីនេះត្រូវបានគេធ្វើបាបរាងកាយដោយចេតនានោះ។  

តើប្រិយមិត្ដយល់ថា នេះជារឿងដោយចេតនា ឬ អចេតនា ដែលសុខៗស្រាប់តែ មានម្ជុល៤នៅក្នុងខ្លួន ក្មេងស្រី អាយុ ១១ខែនោះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]