ស្វាដែលឈរថតជាមួយអ្នកថែសួននិងល្បីពេញពិភពលោក បានបាត់បង់ជីវិតហើយ

//s9.kh1.co/2b/2ba77cd7676a47f6d8f3129adb6dd952ac639a2e.jpg
សង្គម

 ០៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្វាញីមួយក្បាលនេះ នៅក្បែរអ្នកជួយសង្គ្រោះនិងមើលថែវាដល់ដង្ហើមចុងក្រោយ

អាហ្វ្រិក៖ ស្វាញីហ្គោរីឡាភ្នំមួយក្បាល ឈ្មោះថា Ndakasi បានបាត់បង់ជីវិតក្នុងអាយុ១៤ឆ្នាំ ដោយសារជំងឺប្រចាំកាយ ដែលស្ថានភាពរបស់វាកាន់តែយ៉ាប់យ៉ឺន កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Ladbible ថ្ងៃ០៦ ខែតុលា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្វាញីមួយក្បាលនេះ ជាស្វាកំព្រា ហើយវាបានល្បីល្បាញពាសពេញបណ្ដាញអ៊ីនធើណេត ដោយសារតែវាបានឈរថតរូបយ៉ាងឡូយជាមួយនឹងអ្នកមើលថែក្នុងសួនរបស់វា និងជាអ្នកជួយសង្គ្រោះវាគឺលោក Andre Bauma ដែលរហូតមកទល់ថ្ងៃវាស្លាប់ គាត់បានមើលថែវាអស់រយៈពេលជាង១០ឆ្នាំមកហើយ នៅឧទ្យានជាតិ Virunga ក្នុងប្រទេសអាហ្វ្រិក។

យ៉ាងណាមិញ ស្វាញីមួយក្បាលនេះ បាននៅក្បែរអ្នកមើលថែរបស់វារហូតដល់ដង្ហើមចុងក្រោយ ដោយមានរូបភាពមួយសន្លឹកបានបង្ហាញឲ្យឃើញថា វាបានបិទភ្នែកនិងដេកលើដើមទ្រូងរបស់អ្នកមើលថែ ដែលបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម មានការអាណិតអាសូរ និងសោកស្ដាយជាខ្លាំងផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពកាលនៅរស់
រូបភាពកាលនៅរស់
រូបភាពកាលនៅរស់ដែលល្បីល្បាញ
រូបភាពកាលនៅរស់ដែលល្បីល្បាញ
វានៅក្បែរបុរសខាងលើដល់ដង្ហើមចុងក្រោយ
វានៅក្បែរបុរសខាងលើដល់ដង្ហើមចុងក្រោយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T