ឆ្នាំនេះប្លែកពីឆ្នាំមុន ខួបកំណើតកូនស្រី ភិន សុដាលីស​ មានវត្តមានគូស្នេហ៍ថ្មីពេញទីតែម្តង

//s9.kh1.co/93/93ad4225973bb29587947d84ed25980310d146b0.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឆ្នាំនេះប្លែកពីឆ្នាំមុន ខួបកំណើតកូនស្រីតែម្នាក់របស់ តារាសម្តែងស្រី ភិន សុដាលីស​ មានវត្តមាន គូស្នេហ៍អ្នកម៉ាក់ចូលរួម ពេញទីតែម្តង

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងស្រី ភិន សុដាលីស ទោះមួយរយៈចុងក្រោយនេះ រូបនាង ហាក់មិនសូវចេញសម្តែងឲ្យច្រើនដូចពេលមុនក្តី តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ និងគាំទ្ររបស់មហាជនលើរូបនាង ក៏ហាក់គ្មានការប្រែប្រួលឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ហ្វេនៗតែងចាប់អារម្មណ៍ជាខ្លាំងនឹងជីវិតឯកជនរបស់ តារាសម្តែងស្រីរូបនេះ ដែលរូបនាង ធ្លាប់បានបើកបង្ហាញមុខមាត់គូស្នេហ៍ថ្មីខ្លួន យ៉ាងពេញទីតែម្តងលើបណ្តាញសង្គម តែផ្ទុយទៅវិញ ហ្វេនៗហាក់មិនទាន់បានឃើញ បុរសរូបនោះ បង្ហាញមុខក្នុងកម្មវិធីគ្រួសាររបស់តារាសម្តែងរូបនេះនៅឡើយទេ។

យ៉ាងណាមិញ កាលពីយប់មិញនេះ ជាថ្ងៃកំណើតគម្រប់អាយុ៥ឆ្នាំ របស់កូនស្រីតារាស្រីរូបនេះ ខណៈនោះ គេសម្គាល់ឃើញមាន តារាជាច្រើនចូលរួម ជាពិសេសក្នុងនោះ ក៏បានបង្ហាញវត្តមាន របសគូស្នេហ៍ថ្មីចូលរួមផងដែរ ដែលមើលទៅ អ្នកគាំទ្រពិតជា ញញឹមបិទមាត់មិនជិតឡើយ មើលទៅគ្រួសាររីករាយខ្លាំងណាស់។

រិឯគូស្នេហ៍នោះវិញ ក៏គេឃើញមានភាពរីករាយខ្លាំងណាស់ដែរ ហើយក៏មើលទៅ ហាក់ទទួលបានគ្រប់យ៉ាងពីតារាសម្តែងស្រី អ្នកម៉ាក់កូន១រូបនេះ បានគ្រប់រឿងតែម្តង មិនតែប៉ុណ្ណោះ ក៏មានរូបថត ជួបជុំជាមួយប៉ាម៉ាក់របស់តារាសម្តែងស្រីរូបនេះទៀត មើលទៅគ្មានការជំទាស់អ្វីឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង ភិន សុដាលីស និងកូនស្រី
តារាសម្តែង ភិន សុដាលីស និងកូនស្រី
តារាសម្តែង ភិន សុដាលីស និងគូស្នេហ៍
តារាសម្តែង ភិន សុដាលីស និងគូស្នេហ៍
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ភិន សុដាលីស
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T