យោងតាមប្រភពព័ត៌មាន huffingtonpost បានឲ្យដឹងថា មនុស្សចំនួន ៧៥ត្រូវបានឃាត់ខ្លួន ពីបទលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ហើយជនល្មើសទាំង ៧៥នាក់នោះរួមមាន ជនជាតិអេស្ប៉ាញចំនួន ៥១នាក់ និងជនជាតិបារាំងចំនួន ២៤នាក់។

មន្រ្តីប៉ូលីសអេស្ប៉ាញ បានធ្វើការស៊ើបអង្កេតរឿងនេះ ហើយបានដឹងថា មានជនទុច្ចរិតមួយក្រុម បានលួចនាំជនជាតិចិន ឆ្លងដែនមកអឺរ៉ុប និងសហរដ្ឋអាមេរិកខុសច្បាប់។ ជាមួយគ្នានេះដែរ ក្រុមជនទុច្ចរិតទាំងនោះ ត្រូវបានឃាត់ខ្លួន និងពិន័យជាទឹកប្រាក់ចំនួន ៦៦,៧០០ដុល្លារ ដោយសារតែនាំជនជាតិចិន លួចឆ្លងដែនខុសច្បាប់ ទៅក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ បារាំង ក្រិក អ៊ីតាលី ទួគី និងសហរដ្ឋអាមេរិក។

បើតាមសម្តីមន្រ្តីក្នុងក្រសួង នៃប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ស្រ្តីជាជនជាតិចិន ដែលលួចឆ្លងដែនខុសច្បាប់ទាំងនោះ មានមួយចំនួន បានក្លាយជាស្រី្តរកស៊ីផ្លូវភេទ ដែលនេះគឺជាបញ្ហា សម្រាប់ប្រទេសទាំងនោះ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]