ម្ចាស់ហាងអិនធើណេតមួយ កន្លែងនៅក្នុងប្រទេសចិន ត្រូវបានបុរសម្នាក់វាយយ៉ាងតំណំ និងបានបណ្ដេញភ្ញៀវចេញទាំងអស់ ពីក្នុងហាង ដែលទោះបីជាពេលនោះ មានប៉ូលីសបានចុះទៅអន្ដរាគមន៍ក៏ដោយ។

សកម្មភាពដ៏គួរឲ្យឃោរឃៅមួយ ត្រូវបានកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅក្នុងហាង ថតយកបានទាំងមូល និងត្រូវបានចែកចាយ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេកប៊ុក។ តាមសកម្មភាព ដែលបានបង្ហាញនូវក្នុងវីដេអូបានឲ្យដឹងថា បុរសម្នាក់ ដែលមិនបានពាក់អាវ បានស្ទុះចូលមកក្នុងហាង និងដើរសំដៅយ៉ាងលឿនមកតុ គិតលុយ ដែលភ្លាមៗនោះ បុរសនេះបានវាយកម្ទេច កំព្យូរទ័រ និងប្រដាប់ប្រដាផ្សេងៗទៀត នៅលើតុ ថែមទាំងលើករបស់ទាំងនោះ ទៅគប់បុរសម្នាក់ ដែលអង្គុយនៅចំពីមុខនោះ។ ចំពោះហេតុការណ៍នេះមិនទាន់បានបញ្ចប់នោះទេ ដោយបុរសនេះព្យាយាមដើរចូលទៅក្នុងកន្លែងគិតលុយ និងវាយយ៉ាងខ្លាំង ទៅលើបុរសជាជនរងគ្រោះដដែល ដែលគេសង្ស័យថាជាម្ចាស់ហាង ដែលនៅពេលគេនោះគេប្រទះឃើញ ប៉ូលីសទៅដល់ តែបែរប៉ូលីសទាំងនេះ មិនមានសកម្មភាពអ្វីទាំងអស់ និងទុកឲ្យបុរសដែលមានកម្លាំងខ្លាំងនេះ នៅបន្ដធ្វើសកម្មភាព និងបណ្ដេញភ្ញៀវដែលចូលទៅប្រើប្រាស់អ៊ិនធើណេត នៅក្នុងហាងនេះបន្ថែមទៀត។ 

ជាមួយគ្នានេះផងដែរ ហេតុការណ៍បន្ដទៀត និងមូលហេតុដែលបណ្ដាលឲ្យបុរសមាឌធំខាងលើ មានកំហឹងនោះ មិនត្រូវបានទំលាយចេញនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលអំពើហិង្សាតែងតែកើតមានឡើង នៅក្នុងប្រទេសនេះជាញឹកញាប់នោះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖


ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]