បរទេស៖ អ្នកច្បាស់ជាបន្ទោសថា កាលពីយប់មិញ ហេតុអ្វីបានជាអ៊ីនធឺណេតរបស់អ្នកដើរយឺតម្ល៉េះ តែការពិតអាចមិនមែនមកពីបញ្ហាមួយនេះទេ។ ជាក់ស្ដែង សេវាកម្មរបស់ហ្វេសប៊ុកបានគាំងមិនដំណើរការ ហើយវាមិនមែនកើតឡើងចំពោះអ្នកប្រើប្រាស់តែម្នាក់នោះទេ តែវាកើតឡើងនៅជុំវិញពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមទិន្នន័យពីគេហទំព័រ Downdetector បានឲ្យដឹងថា ការគាំងមិនដំណើរការនេះបានកើតឡើងនៅលើ ហ្វេសប៊ុក, Instagram, WhatsApp និងកម្មវិធី Messenger របស់ហ្វេសប៊ុកផងដែរ។ ការគាំងមិនដំណើរការនេះបានចាប់ផ្ដើមនៅម៉ោង ប្រហែល១០:៤០យប់ ថ្ងៃទី៤ ខែតុលា រហូតដល់ជិតម៉ោង៥ទៀបភ្លឺ ថ្ងៃទី៥ ខែតុលា ដែលមានរយៈពេលជាង៦ម៉ោង។
We’re aware that some people are having trouble accessing Facebook app. We’re working to get things back to normal as quickly as possible, and we apologize for any inconvenience.
— Facebook App (@facebookapp) October 4, 2021
ភ្លាមៗគេមិនទាន់ដឹងថា តើវាកើតឡើងដោយសារមូលហេតុអ្វីនោះទេ ហើយហ្វេសប៊ុកក៏បានចេញមកសូមអភ័យទោស ចំពោះបញ្ហានេះ ហើយនឹងដោះស្រាយវាឲ្យបានឆាប់បំផុត។ បញ្ហានេះហាក់ដូចជាទាក់ទងនឹង DNS ដែលប៉ះពាល់លើ servers របស់ហ្វេសប៊ុក ហើយមកដល់ពេលនេះ អ្វីៗបានដំណើរការដូចដើមវិញហើយ៕
ប្រភព: 9to5Mac