ក្រុមកីឡាអេឡិចត្រូនិក SeeYouSoon ឈ្នះរង្វាន់ទឹកប្រាក់ ១៥,០០០ ដុល្លារ រួមជាមួយឱកាសតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ

//s9.kh1.co/a8/a801347d25146b2cdd54b97f09e7af22cc42c1e1.jpg
សង្គម

 ០៤-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន​ ១៥,០០០ ដុល្លារ និង​ទទួល​បានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់លីគអាជីពរបស់ Mobile Legends: Bang Bang លើកដំបូងនៅកម្ពុជា ដែល​​ត្រូវ​បាន​បង្កើត​ក្រោម​ភាព​ជា​ដៃគូរវាងក្រុមហ៊ុន Smart Axiata​ និងក្រុមហ៊ុន Montoon ដែលជាស្ថាបនិកហ្គេម Mobile Legends។

ភ្នំពេញ៖ ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន​ ១៥,០០០ ដុល្លារ និង​ទទួល​បានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់លីគអាជីពរបស់ Mobile Legends: Bang Bang លើកដំបូងនៅកម្ពុជា ដែល​​ត្រូវ​បាន​បង្កើត​ក្រោម​ភាព​ជា​ដៃគូរវាងក្រុមហ៊ុន Smart Axiata​ និងក្រុមហ៊ុន Montoon ដែលជាស្ថាបនិកហ្គេម Mobile Legends

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជ័យលាភីលេខ១
ក្រុមជ័យលាភីលេខ១

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលើកដំបូងដ៏ធំរបស់កម្ពុជា ដែលបានចាប់ផ្តើមកាលពីខែកក្កដា ​ត្រូវ​បាន​បញ្ចប់​កាលពីថ្ងៃទី០៣ ខែតុលា។ ក្រុមចំនួន ៦០០ ក្រុម បានចូលរួមក្នុងវគ្គជម្រុះ ដែលពួកគេបានប្រកួតប្រជែង ដើម្បី​​ដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៨។ អស់រយៈពេល ៤ សប្តាហ៍កន្លងមក ក្រុមកំពូលទាំង ៨ ក្រុម បាន​ប្រកួត​ប្រជែងគ្នា ដើម្បីរកពិន្ទុដោយក្រុមកំពូលទាំង ៦ បានប្រកួតប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។

ក្រុម​ SeeYouSoon បានឈ្នះព្រឹត្តិការណ៍ប្រកួតនេះ ដោយទទួលបានយកឈ្នះ៣ហ្គេម ទល់នឹង២ហ្គេម នៃ ក្រុម DG Quantum នៅចុង​រដូវ​កាល។

លោក សំ សុផាន់នី ដែលជាតំណាងក្រុមជ័យលាភី SeeYouSoon ពីព្រឹត្តិការណ៍ប្រកួត MPL បានឲ្យដឹងថា៖

« វា​​ពិត​ជាអស្ចារ្យណាស់ដែលបានចូលរួមការប្រកួត MPL ! ការប្រកួតនេះ គឺពិតជាស្វិតស្វាញ ប៉ុន្តែ​យើង​បាន​ទទួល​ជោគជ័យក្នុងនាមជាក្រុម ហើយយើងរំភើបចំពោះឱកាសជួបប្រកួតជាមួយកីឡាករឆ្នើមៗ​ផ្សេង​ទៀត​មក​​ពី​ជុំវិញពិភពលោក។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះ និងធ្វើឲ្យកម្ពុជាមាន​មោទនភាព​ នៅ​ពេលដែលយើងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legends M3 នៅចុងឆ្នាំនេះ។ »

មតិលោក សំ សុផាន់នី
ក្រុមជ័យលាភីលេខ២
ក្រុមជ័យលាភីលេខ២

ក្រុម SeeYouSoon នឹងប្រកួតប្រជែងជាមួយក្រុមជើងឯក MPL អន្តរជាតិដ៏ទៃទៀតមកពីបណ្ដាប្រទេសដូចជា ប្រេស៊ីល ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី នៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Mobile Legends M3 ដែលនឹងធ្វើឡើងនៅខែធ្នូ។ គួរបញ្ចាក់ផងដែរថា ក្រុម SeeYouSoon ក៏ជាជ័យលាភីជើងឯកនៃការប្រកួត Smart Kingdom of Legends កាលពីឆ្នាំ២០២០ ផងដែរ។​

ក្រុមជ័យលាភីលេខ៣
ក្រុមជ័យលាភីលេខ៣

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

« ការប្រកួតកីឡាអេឡិចត្រូនិកផ្លូវការលើកដំបូងរបស់កម្ពុជា ដែលជាលទ្ធផលនៃភាពជាដៃគូរបស់យើងជាមួយ​ក្រុមហ៊ុន Montoon បានទទួលជោគជ័យយ៉ាងខ្លាំង ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ អ្នកគាំទ្រ​កីឡា​អេឡិចត្រូនិកកម្ពុជាជាច្រើន។ យើងពិតជារីករាយដែលអាចនាំយក ការប្រកួតកីឡាអេឡិច​ត្រូនិក​​ដ៏ធំមក​កម្ពុជា​ជាលើកដំបូង ដើម្បីផលប្រយោជន៍អ្នកគាំទ្រនិងអតិថិជន។ »

ប្រសាសន៍លោក ថូម៉ាស ហ៊ុន

រដូវកាលប្រកួត MPL ដែលបានទាក់ទាញការទស្សនារាប់លាន​នៅលើបណ្តាញសង្គមផ្សេងៗគ្នា ​ នឹង​ត្រលប់​​មក​វិញ​នៅឆ្នាំ២០២២ ​ ដោយព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រចុងក្រោយដ៏ធំនៃការប្រកួតនេះ ទទួលបានការ​ទស្សនា​​ចំនួន ១.៣ លាននាក់។

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក

លោក ថូម៉ាស បានបន្ថែមទៀតថា៖

« យើងពិតជាសប្បាយរីករាយណាស់ ដែលបានជួយក្រុមកីឡាអេឡិច​ត្រូនិក​​កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ នៅក្រុមហ៊ុន Smart យើងមានទំនុកចិត្តចំពោះក្រុម SeeYouSoon ថា​ពួក​គេនឹងធ្វើបានយ៉ាងល្អ នឹងធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាព នៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក ពិភពលោក​ Mobile Legends M3។ »

  ប្រសាសន៍លោក ថូម៉ាស ហ៊ុន
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក

ក្រុមហ៊ុន Moonton Games ដែលជាស្ថាបនិកហ្គេម Mobile Legends: Bang Bang (MLBB) បានប្រកាសថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកលើកទី ៣ របស់ខ្លួន គឺ Mobile Legends M3 World Championship នឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី នៅខែធ្នូ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងមានក្រុមចូលរួមចំនួន ១៦ ក្រុម មកពីជុំវិញពិភពលោកដោយប្រកួតប្រជែងគ្នា ដើម្បី​ដណ្ដើម​យកប្រាក់រង្វាន់ចំនួន ៨០ ម៉ឺនដុល្លារ និងពានរង្វាន់ជើងឯកពិភពលោក។​ ក្រុម​ទាំងអស់​ដែល​ត្រូវ​បាន​គេ​រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Mobile Legends M3 World Championship មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ តាមរយៈការចូលរួមក្នុងការប្រកួតលីគអាជីព Mobile Legends Professional Leagues (MPL) នៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រេស៊ីល និងកម្ពុជា ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត។

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក

សម្រាប់អ្នកលេង Mobile Legends នៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុង​ព្រឹត្តិការណ៍​ប្រកួត MPL Cambodia ឆ្នាំ ២០២២ ក្រុមហ៊ុន Smart Axiata ផ្តល់ជូនទិន្នន័យអ៊ិនធឺណិតគ្មានដែនកំណត់ ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមលេងហ្គេមតាមដែលពួកគេចង់បាន។​ ពួកគេអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់​ជូន​នេះ តាមរយៈការជាវសេវាកម្ម Mobile Legends Unlimited របស់ក្រុមហ៊ុន Smart ដោយ​ចំណាយ​ត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍ ឬ ៧០សេនក្នុងមួយខែ។ ដូចគ្នានេះផងដែរ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​ការទិញមុខទំនិញក្នុងកម្មវិធីហ្គេមពួកគេ អាចទទួលបានការបញ្ចុះតម្លៃ ៣៥ ភាគរយ លើកម្មវិធី Razer Gold តាមរយៈគេហទំព័រ Razer Gold នៅពេលដែលពួកគេទិញរូបិយប័ណ្ណដោយប្រើសមតុល្យទឹកប្រាក់ Smart របស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្ នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!     

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T